ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណបក្សសំខាន់ៗរបស់បារាំងត្រៀមលក្ខណៈយ៉ាងដុតដៃដុតជើងសម្រាប់ការបោះឆ្នោតរដ្ឋសភាជុំទីពីរ
2022-06-15 10:50:36cri
Share with:

បារាំងកំណត់រៀបចំធ្វើការបោះឆ្នោតរដ្ឋសភាជុំទីពីរនៅថ្ងៃទី១៩ខែមិថុនាខាងមុខនេះ ដល់ពេលនោះ នឹងបញ្ជាក់ពីអាសនៈចំនួន៥៧៧នៃរដ្ឋសភាជាតិនៅទីចុងបំផុត ។ គណបក្សសំខាន់ៗរបស់បារាំងកំពុងត្រៀមលក្ខណៈឱ្យបានល្អយ៉ាងដុតដៃដុតជើង លោក Emmanuel Macron ប្រធានាធិបតីបារាំងនិងមេដឹកនាំនៃគណបក្សសំខាន់ៗផ្សេងទៀតបានបង្ហាញអាកប្បកិរិយាអំពីបញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោតកាលពីថ្ងៃទី១៤ខែមិថុនា ដើម្បីអំពាវនាវឱ្យអ្នកបោះឆ្នោតគាំទ្រ ។

    យោងតាមលទ្ធផលនៃការបោះឆ្នោតរដ្ឋសភាជុំទីមួយដែលប្រកាសដោយក្រសួងមហាផ្ទៃបារាំងឱ្យដឹងថា អត្រាទទួលសន្លឹកឆ្នោតនៃក្រុមបក្សកាន់អំណាចគឺ២៥,៧៥ភាគរយ ដែលជាប់លំដាប់ថ្នាក់ទីមួយ ហើយអត្រាទទួលសន្លឹកឆ្នោតនៃបក្ស Rassemblement National ដែលជាបក្សស្តាំនិយមគឺ១៨,៦៨ភាគរយ ដែលជាប់លំដាប់ថ្នាក់ទីបី ។

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស