ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសរុស្ស៊ីប្រកាសថា នឹងដាក់ប្រជាពលរដ្ឋអង់គ្លេសចំនួន៤៩នាក់ក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្ម
2022-06-15 10:23:39cri
Share with:

      ថ្ងៃទី១៤ ខែមិថុនា ក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយសេចក្តីថ្លែងការណ៍ ដោយបានប្រកាសថា នឹងដាក់មនុស្សចំនួន៤៩នាក់របស់ប្រព័ន្ធសារព័ត៌មានអង់គ្លេស ស្ថាប័នឧស្សាហកម្មយោធានិងការពារជាតិរបស់អង់គ្លេស ក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្ម ។

      អនុលោមតាមសេចកី្តថ្លែងការណ៍នៃវេបសាយក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីនឹងដាក់មនុស្សចំនួន២៩នាក់នៃប្រព័ន្ធសារព័ត៌មានអង់គ្លេស ដូចជាកាសែត «The Guardian » និងក្រុមហ៊ុនវិទ្យុផ្សាយសម្លេងBBC ក្នុងបញ្ជីឈ្មោះហាមមិនឱ្យចូលដែន ។ មូលហេតុគឺមនុស្សទាំងនេះបានចូលរួមការផ្សព្វផ្សាយដោយចេតនានូវព័ត៌មានក្លែងក្លាយនិងលំអៀងអំពីរុស្ស៊ីនិងអ៊ុយក្រែន ដែលបណ្តាលឱ្យសង្គមអង់គ្លេសមានមនោសញ្ចេតនាភ័យខ្លាចរុស្ស៊ី ។

      ក្រៅពីនេះ ដោយសារបានចូលរួមការធ្វើសេចក្តីសម្រេចចិត្តអំពីការផ្គត់ផ្គង់អាវុធទៅកាន់អ៊ុយក្រែន បានជាបុគ្គលិកស្ថាប័នឧស្សាហកម្មយោធានិងការពារជាតិរបស់អង់គ្លេសចំនួន២០នាក់ ក្នុងនោះបូករួមទាំងលោក Jeremy Quin រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសផង ក៏ត្រូវដាក់ក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្មនេះផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស