ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកនឹងវាយតម្លៃថា តើការរីករាលដាលនៃជំងឺអុកស្វាបានបង្កជា “ភាពអាសន្នផ្នែកសុខាភិបាលសាធារណៈអន្តរជាតិ”ឬអត់
2022-06-15 13:28:07cri
Share with:

កាលពីថ្ងៃទី១៤ខែមិថុនា អង្គការសុខភាពពិភពលោកបានថ្លែងថា នឹងរៀបចំធ្វើកិច្ចប្រជុំនៃគណៈកម្មាធិការបន្ទាន់នៃអង្គការសុខភាពពិភពលោកនៅថ្ងៃទី២៣ខែមិថុនាខាងមុខនេះ ដើម្បីវាយតម្លៃថា តើជំងឺអុកស្វាដែលកើតឡើងនៅប្រទេសជាច្រើនលើទូទាំងពិភពលោកបានបង្កជា ភាពអាសន្នផ្នែកសុខាភិបាលសាធារណៈអន្តរជាតិឬអត់ ។

តាមទិន្នន័យថ្មីបំផុតដែលអង្គការសុខភាពពិភពលោកបានប្រកាសឱ្យដឹងថា បច្ចុប្បន្ននេះ មានប្រទេសចំនួន៣៩បានរាយការណ៍ជូនអង្គការសុខភាពពិភពលោកនូវករណីឆ្លងជំងឺអុកស្វាជាង១ពាន់៦រយករណីនិងករណីសង្ស័យជិត១ពាន់៥រយករណី ហើយករណីឆ្លងជំងឺភាគច្រើនគឺមកពីទ្វីបអឺរ៉ុប ។

អ្នកបកប្រែ:魏伟
ប្លុកពិសេស