ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពីខែមករាដល់ខែឧសភាឆ្នាំនេះ ទំហំកៀរគរទុនបរទេសនៃឧស្សាហកម្មបច្ចកទេសខ្ពស់បានកើនឡើង ៤២,៧ ភាគរយ
2022-06-15 13:46:47cri
Share with:

    យោងតាមទិន្នន័យដែលក្រសួងពាណិជ្ជកម្មរបស់ចិនចេញផ្សាយនៅថ្ងៃទី ១៤ ខែមិថុនា បានបង្ហាញឱ្យឃើញថា ពីខែមករាដល់ខែឧសភា ឆ្នាំ ២០២២ ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងរបស់ទូទាំងប្រទេសចិនមានចំនួនដល់ទៅ ៥ សែន ៦ ម៉ឺន ៤ ពាន់ ២ រយលានប្រាក់យាន់ចិនដែលបានកើនឡើង ១៧,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ។ ទំហំកៀរគរទុនបរទេសនៃឧស្សាហកម្មបច្ចកទេសខ្ពស់បានកើនឡើង ៤២,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ក្នុងនោះ ឧស្សាហកម្មផលិតកម្មបច្ចេកទេសខ្ពស់បានកើនឡើង ៣២,៩ ភាគរយ ឯសេវាកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើង ៤៥,៤ ភាគរយ ។

    បើមើលពីតំបន់ប្រភព ទំហំវិនិយោគទុនជាក់ស្តែងនៅប្រទេសចិនរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់បានកើនឡើង ៥២,៨ ភាគរយ ២៧,១ ភាគរយនិង ២១,៤ ភាគរយដោយឡែកពីគ្នា ។ បើមើលពីតំបន់ប្រើប្រាស់ទុនបរទេសក្នុងស្រុក ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងរបស់តំបន់ភាគខាងកើត កណ្តាលនិងភាគខាងលិចនៃប្រទេសចិនបានកើនឡើង ១៦,១ ភាគរយ ៣៥,៦ ភាគរយនិង ១៧,៩ ភាគរយដោយឡែកពីគ្នា ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស