ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនតំណាងឱ្យប្រទេសជាង៣០អំពាវនាវឱ្យបណ្តាភាគីនានាជំរុញពហុភាគីនិយមលើវិស័យសិទ្ធិមនុស្ស
2022-06-15 10:24:20cri
Share with:

      ថ្ងៃទី១៤ ខែមិថុនា ក្នុងសន្និសីទក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលើកទី៥០ លោក Chen Xu តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅ ទីស្នាក់ការអង្គការសហប្រជាជាតិក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតនៅប្រទេសស្វ៊ីស បានតំណាងឱ្យប្រទេសជាង៣០ ថ្លែងសុន្ទរកថារួម ដោយបានអំពាវនាវឱ្យបណ្តាភាគីនានាជំរុញពហុភាគីនិយមលើវិស័យសិទ្ធិមនុស្ស ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍដោយរឹងមាំនៃបុព្វហេតុសិទ្ធិមនុស្សអន្តរជាតិ ។

      សុន្ទរកថារួមនេះបានលើកឡើងនូវគំនិតផ្តួចផ្តើម៤ចំណុច គឺទីមួយប្រកាន់ខ្ជាប់សមភាពនិងយុត្តិធម៌ ទីពីរ ប្រកាន់ខ្ជាប់ការបើកទូលាយនិងបរិយាប័ន្ន ទីបីប្រកាន់ខ្ជាប់សត្យានុម័តនិងយុត្តិធម៌ និងទីបួនប្រកាន់ខ្ជាប់សមភាពខាងភូមិសាស្ត្រ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស