អ្នកចូលចិត្តតារាសាស្ត្រមុខជាស្គាល់ថា នៅលើមេឃមានតារា៧ដួង ភ្ជាប់គ្នារៀងដូចវែក ជនជាតិចិនបុរាណហៅថា ផ្កាយ ក្រពើ(Beidou) ៧ ដួង “Beidou ” មានន័យថា ណែនាំទិសដៅ។
កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ ប្រទេសចិនបានបើកដំណើរការប្រព័ន្ធផ្កាយរណបណែនាំទិសសកលBeidou-3 ជាផ្លូវការ។ ប្រព័ន្ធណែនាំទិសនេះបានបម្រើការងារនៅប្រទេសនិងតំបន់ជាងពាក់កណ្តាលលើលោក។ ឯទ្រង់ទ្រាយផលិតកម្មក្នុងចិនបានលើសពី ៤ សែនលានយាន់ប្រាក់ចិន។
បច្ចុប្បន្ន ប្រព័ន្ធ Beidou មានផ្កាយរណបចំនួន ៤៥ដួង កំពុងបម្រើការងារតាមគន្លង ដែលផ្តល់សេវាកម្មសកលចំនួន៧ ប្រភេទជូនអ្នកប្រើ ពោលគឺ សេវាកំណត់ទិស សេវាណែនាំទិស សេវាពេលវេលា ការសង្គ្រោះអន្តរជាតិជាដើម។ សេវាបានគ្រប់ដណ្តប់វេទិកាសេវាសង្គ្រោះបន្ទាន់សាធារណៈរបស់សកលលោក។ ទូរស័ព្ទឆ្លាតវៃសំខាន់ៗដូចជាXiaomi Huawei Apple និងSamsungជាដើម សុទ្ធតែគាំទ្រប្រព័ន្ធ Beidou ។
ប្រទេសចិនបានប្រកាន់ខ្ជាប់ជានិច្ចនូវលក្ខណៈបើកទូលាយចំពោះសកលលោកនៃប្រព័ន្ធ Beidou រដ្ឋាភិបាលចិនបានសន្យាថាប្រព័ន្ធ Beidou នឹងផ្តល់សេវាណែនាំទិសជាមូលដ្ឋានដោយឥតគិតថ្លៃដល់អ្នកប្រើអាកាសចរណ៍ស៊ីវិលទូទាំងពិភពលោក។
គួរបញ្ជាក់ថា គម្រោងដំណោះស្រាយវិស័យកសិកម្មទំនើប កំពង់ផែឆ្លាតវៃដែលផ្អែកលើប្រព័ន្ធ Beidou បានបម្រើការងារអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចក្នុងប្រទេសអាស៊ាន ក៏ដូចជាប្រទេសតំបន់ទ្វីបអាស៊ីខាងត្បូង អឺរ៉ុបខាងកើត អាស៊ីខាងលិច អាហ្វ្រិកជាដើម ផលិតផល Beidou បានត្រូវប្រើប្រាស់ក្នុងប្រទេសនិងតំបន់ជាងពាក់កណ្តាលលើលោករួចជាស្រេច។
នៅប្រទេសមីយ៉ាន់ម៉ា
កាលពីឆ្នាំ ២០១៣ កសិកម្មមីយ៉ាន់ម៉ាបានចាប់ផ្តើមប្រើកម្មវិធីប្រព័ន្ធ Beidouដែលមានកម្រិតជាក់លាក់ខ្ពស់ ចំនួនជាង៥០០គ្រឿង ។ នេះជាលើកទីមួយដែលប្រទេសអាស៊ានប្រើផលិតផលប្រព័ន្ធ Beidou ជាក្រុមក្នុងការប្រមូលស្ថិតិកសិកម្ម ការគ្រប់គ្រងដីធ្លីដោយជាក់លាក់។
នៅប្រទេសកម្ពុជា
ប្រព័ន្ធ Beidou បានចូលបម្រើប្រទេសកម្ពុជា បានផ្តល់ឯកសារព័ត៌មានកាន់តែលម្អិតដល់ស្ថាប័ន្ធរដ្ឋាភិបាលកម្ពុជាធ្វើផែនការទូលំទូលាយ គ្រប់គ្រងដីធ្លី ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការសង្កេតបរិស្ថានជាដើម ។ សេវាកម្មដែលមានកម្រិតជាក់លាក់ខ្ពស់បានក្លាយជាបច្ចេកវិទ្យាសំខាន់មួយរបស់រដ្ឋាភិបាលដែលមិនអាចខ្វះបានក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ។
នៅប្រទេសថៃ ប្រព័ន្ធ Beidou បានផ្តល់សេវាណែនាំទិសដ៏ជាក់លាក់ ដែលបានជួយការនាំចេញផលិតផលរបស់ថៃដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព។ល។៕