ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ៖
2022-06-15 11:02:11cri
Share with:

–ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនជាអ្នកជិតខាងល្អ មិត្តភ័ក្តិល្អនិងដៃគូល្អរបស់អាស៊ានដែលអាចជឿទុកចិត្តនិងពឹងផ្អែកបានជារៀងរហូត។

–ប្រទេសគុយបាតំណាងឱ្យប្រទេសចំនួនជិត៧០ថ្លែងសុន្ទរកថារួមក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយយកសិទ្ធិមនុស្សធ្វើជាលេស។

–ក្រសួងការបរទេសរុស្ស៊ីប្រកាសថា នឹងដាក់ប្រជាពលរដ្ឋអង់គ្លេសចំនួន៤៩នាក់ក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្ម។

–ប្រព័ន្ធសារព័ត៌មានជប៉ុនថ្លែងថា ភាគីទាំងពីរជប៉ុននិងកូរ៉េខាងត្បូងនឹងមិនធ្វើកិច្ចជំនួបកំពូលក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៃអង្គការណាតូនោះទេ។

–អង្គការសុខភាពពិភពលោកនឹងវាយតម្លៃថា តើការរីករាលដាលនៃជំងឺអុកស្វាបានបង្កជា"ភាពអាសន្នផ្នែកសុខាភិបាលសាធារណៈអន្តរជាតិ”ឬអត់៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស