ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលជាតិស្ថិតិចិន៖ដំណើរការសេដ្ឋកិច្ចជាតិចិនក្នុងខែឧសភា ឆ្នាំនេះបង្ហាញពីនន្នាការស្តារឡើងវិញ
2022-06-15 15:28:33cri
Share with:

    យោងតាមទិន្នន័យដែលរដ្ឋបាលជាតិស្ថិតិចិនបានប្រកាសកាលពីថ្ងៃទី ១៥ ខែមោថុនាបានបង្ហាញថា នៅខែឧសភា ឆ្នាំនេះ សេដ្ឋកិច្ចចិនបានពុះពារជាបណ្តើរៗនូវផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ តម្រូវការផលិតកម្មបានស្តារឡើងវិញជាសន្សឹមៗ ឱកាសការងារនិងតម្លៃទំនិញបានរក្សាស្ថិរភាពជាទូទៅ ក៏ដូចជាសេដ្ឋកិច្ចជាតិចិនបានលេចចេញនន្នាការស្តារឡើងវិញ ។

    លោក Fu Linghui អ្នកនាំពាក្យរដ្ឋបាលជាតិស្ថិតិចិនបានលើកឡើងថា នៅដំណាក់កាលក្រោយ ស្ថាប័ននានានិងរដ្ឋបាលក្នុងតំបន់នានាត្រូវសម្របសម្រួលប្រកបដោយប្រសិទ្ធភាពខ្ពស់នូវការងារបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងព្រមនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម បង្កើនកិច្ចសម្របសម្រួលផែ្នកគោលនយោបាយម៉ាក្រូ ក៏ដូចជាផ្តោតសំខាន់លើការធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ក្នុងន័យជំរុញការស្តារសេដ្ឋកិច្ចឡើងវិញជាបន្តបន្ទាប់ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស