ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ប្រទេសចិនវាយតម្លៃវិជ្ជមានចំពោះការបង្ហាញអាកប្បកិរិយាពាក់ព័ន្ធនឹងចិនរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ីក្នុងកិច្ចប្រជុំសន្ទនាសាងគ្រីឡា
2022-06-14 10:51:11cri
Share with:

     ថ្ងៃទី១៣ ខែមិថុនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានវាយតម្លៃវិជ្ជមានចំពោះការបង្ហាញអាកប្បកិរិយាពាក់ព័ន្ធនឹងចិនរបស់លោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ីក្នុងកិច្ចប្រជុំសន្ទនាសាងគ្រីឡា ។

      តាមដំណឹងឱ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា លោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ីបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំសន្ទនាសាងគ្រីឡា ដោយបានលើកឡើងថា ប្រទេសចិនជាអ្នកឈានមុខក្នុងចលនាប្រឆាំងចក្រពតិ្តនិយម ជាមិត្តភក្តិល្អរបស់ឥណ្ឌូនេស៊ីជាប់រហូត ហើយជឿជាក់ថា ប្រទេសចិននឹងរ៉ាប់រងទំនួលខុសត្រូវតាមរយៈពុទ្ធិនិងក្តីស្រឡាញ ព្រមទាំងអំពាវនាវឱ្យបណ្តាប្រទេសនានាគោរពការស្តារភាពរុងរឿងឡើងវិញរបស់ប្រទេសចិន ។

      ទាក់ទិននឹងរឿងនេះ លោក Wang Wenbin បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវ ប្រទេសចិននឹងប្រកាន់ខ្ជាប់ការដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយសន្តិភាពជារៀងរហូត នឹងខិតខំប្រឹងប្រែងរួមសហការជាមួយបណ្តាប្រទេសអាស៊ីនានា ប្រកាន់ខ្ជាប់គោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន និងស្មារតីនៃកិច្ចប្រជុំក្រុងបាងឌុង ក្នុងន័យកសាងទ្វីបអាស៊ីទៅជាតំបន់ឈានមុខក្នុងការអភិវឌ្ឍដោយសន្តិភាពនៅលើពិភពលោក ក៏ដូចជារួមចំណែកថ្មី ក្នុងការគាំពារសមភាពនិងយុត្តិធម៌ និងផ្តល់ សុខសុភមង្គលដល់មនុស្សជាតិទាំងមូល ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស