ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបានផ្តល់ការគំាទ្រជាសម្ភារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដូចជាវ៉ាក់សាំងជំងឺកូវីដ១៩២២០០លានដូសជាដើមដល់ប្រទេសចំនួន១៥៣និងអង្គការអន្តរជាតិចំនួន១៥
2022-06-14 13:04:51cri
Share with:

      ព្រឹកថ្ងៃទី១៤ ខែមិថុនា ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទ១០ឆ្នាំចុងក្រោយនេះរបស់ប្រទេសចិនដើម្បីធ្វើបទបង្ហាញអំពីសមិទ្ធផលដែលប្រទេសចិនទទួលបានក្នុងការអភិវឌ្ឍឧស្សាហកម្មនិងព័ត៌មានវិទ្យា តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក ព្រមទាំងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។

      អ្នកទទួលខុសត្រូវពាក់ព័ន្ធបានឧទ្ទេសនាមថា គិតរហូតដល់ខែឧសភាឆ្នាំ២០២២ ប្រទេសចិនបានផ្តល់ការគាំទ្រជាសម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដូចជាសំលៀកបំពាក់ការពារជំងឺឆ្លងចំនួន៤៦០០លានឈុត ថ្នាំធ្វើតេស្តរកវីរុសកូវីដ១៩ចំនួន១៨០០០លាន ម៉ាស់ចំនួនជាង៤៣០០០០លានម៉ាស់និងវ៉ាក់សាំងជំងឺកូវីដ១៩២២០០លានដូសជាដើមដល់ប្រទេសចំនួន១៥៣និងអង្គការអន្តរជាតិចំនួន១៥៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស