ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចព្រមព្រៀងជំហានដំបូងស្តីពីការគ្រប់គ្រងកាំភ្លើងត្រូវបានឈានដល់យ៉ាងលំបាកលំបិន ភាពជាប់គាំងខាងអំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិកពិបាកដោះស្រាយ
2022-06-14 12:07:29cri
Share with:

កាលពីថ្ងៃទី១២ខែមិថុនា ព្រឹទ្ធសភាអាមេរិកបានឈានដល់យ៉ាងលំបាកលំបិននូវកិច្ចព្រមព្រៀងជំហានដំបូងអំពីសេចក្តីស្នើច្បាប់ស្តីពីការគ្រប់គ្រងកាំភ្លើង ដែលមានខ្លឹមសារបូករួមទាំង លើកទឹកចិត្តរដ្ឋនានាអនុវត្តសេចក្តីព្រាងច្បាប់ដើម្បីអនុញ្ញាតឱ្យផ្នែកប៉ូលិសរឹបអូសកាំភ្លើងរបស់អ្នកកាន់កាំភ្លើងដែលបង្កប់ការគំរាមកំហែង និងអនុញ្ញាតឱ្យស៊ើបអង្កេតកំណត់ត្រាអំពីសុខភាពផ្លូវចិត្តរបស់អ្នកទិញកាំភ្លើងដែលមានអាយុក្រោម២១ឆ្នាំជាដើម ។ ប៉ុន្តែវាច្បាស់ណាស់ថា កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងកាំភ្លើងដែលត្រូវលុបចោលខ្លឹមសារជាច្រើននេះគឺពិបាកដោះស្រាយភាពជាប់គាំងខាងអំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិកណាស់ 

តាមការផ្សាយដំណឹងនៃវេបសាយនៃកាសែត Politico របស់អាមេរិកឱ្យដឹងថា សមាជិកបក្សសាធារណរដ្ឋម្នាក់ដែលបានចូលរួមដំណើរចរចាបានថ្លែងថា បក្សទាំងពីរនៃព្រឺទ្ធសភា គ្រាន់តែបានឈានដល់កិច្ចព្រមព្រៀងអំពីគោលការណ៍ជាមូលដ្ឋានប៉ុណ្ណោះទេ តែមិនមែនឯកសារផ្លូវច្បាប់នោះទេ ។ដូច្នេះ បើកិច្ចព្រមព្រៀងជំហានដំបូងនេះចង់ក្លាយជាច្បាប់ផ្លូវការដែលអាចអនុវត្តបានយ៉ាងពិតប្រាកដ វាមិនត្រឹមតែមានផ្លូវឆ្ងាយ ថែមទាំងក៏មានអនាគតមិនច្បាស់លាស់ផងដែរ ។

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស