ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងសម្រេចជាមូលដ្ឋាននូវកិច្ចកសាងសង្គមដែលមានភាពស៊ីសង្វាក់គ្នាជាមួយអាកាសធាតុនៅឆ្នាំ២០៣៥
2022-06-14 13:03:27cri
Share with:

      អ្នកសារព័ត៌មានបានដំណឹងពីក្រសួងអេកូ-បរិស្ថាននៃប្រទេសចិនកាលពីថ្ងៃទី១៣ខែមិថុនាឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ ក្រសួងនិងស្ថាប័នចំនួន១៧នៃប្រទេសចិនបានរួមគ្នាចេញផ្សាយ«យុទ្ធសាស្រ្តជាតិស្តីពីការសម្របទៅតាមបម្រែបម្រួលអាកាសធាតុឆ្នាំ២០៣៥» ដោយបានលើកឡើងថា ដល់ឆ្នាំ២០៣៥ សមត្ថភាពតាមដានត្រួតពិនិត្យនិងផ្តល់ការព្រមានជាមុនចំពោះបម្រែបម្រួលអាកាសធាតុរបស់ចិននឹងឈានដល់កម្រិតជឿនលឿនលើផ្ទៃអន្តរជាតិ ប្រព័ន្ធគ្រប់គ្រងនិងបង្ការហានិភ័យអាកាសធាតុមានភាពចាស់ទុំជាមូលដ្ឋាន ហានិភ័យពាក់ព័ន្ធនៃអាកាសធាតុដ៏ធ្ងន់ធ្ងរត្រូវបានបង្ការនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ហើយប្រព័ន្ធបច្ចេកទេសនិងប្រព័ន្ធស្តង់ដារដែលសម្របទៅតាមបម្រែបម្រួលអាកាសធាតុកាន់តែមានសុក្រឹត្យភាព សមត្ថភាពសម្របទៅតាមបម្រែបម្រួលអាកាសធាតុរបស់សង្គមទាំងមូលបានលើកកម្ពស់យ៉ាងលេចធ្លោ សង្គមដែលមានភាពស៊ីសង្វាក់គ្នាជាមួយអាកាសធាតុត្រូវបានកសាងរួចជាមូលដ្ឋាន។

      អ្នកជំនាញបានថ្លែងថា នេះគឺជាវិធានការដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្តជាតិដែលឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុយ៉ាងសកម្ម និងបង្កើនការងារសម្របទៅតាមបម្រែបម្រួលអាកាសធាតុ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស