ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការទូតមជ្ឈិមចិនជួបពិភាក្សាជាមួយលោក Jake Sullivan ឧបការីប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិ
2022-06-14 12:39:19cri
Share with:

    នៅថ្ងៃទី ១៣ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការទូតមជ្ឈិមចិនបានជួបពិភាក្សាជាមួយលោក Jake Sullivan ឧបការីប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិនៅក្រុងលុចសំបួ។ ភាគីទាំងពីរបានធ្វើការប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូរប្រកបដោយភាពស្មោះត្រង់ ស៊ីជម្រៅនិងលក្ខណៈស្ថាបនាអំពីទំនាក់ទំនងរវាងចិននិងអាមេរិកព្រមនិងបញ្ហាផ្សេងទៀតដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ហើយបានឯកភាពគ្នាថា នឹងចាត់ទុកការអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់ដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឈានដល់ជាការណែនាំ ក៏ដូចជាបង្កើនការទាក់ទងនិងកិច្ចសន្ទនា កាត់បន្ថយការយល់ច្រឡំនិងវិនិច្ឆ័យខុសឆ្គងព្រមនិងគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតដោយសមរម្យ ។ ភាគីទាំងពីរសុទ្ធតែសម្គាល់ឃើញថា ការរក្សាការប្រាស្រ័យទាក់ទងគ្នាដោយរលូន គឺមានភាពចាំបាច់និងមានតម្លៃ ។

    លោក Yang Jiechi បានសង្កត់ធ្ងន់ថា ភាគីអាមេរិកគួរតែធ្វើអន្តរកម្មវិជ្ជមានជាមួយភាគីចិននិងរួមគ្នាធ្វើកិច្ចខិតខំប្រឹងដើម្បីសម្រេចបាននូវភាពរុងរឿងថ្កុំថ្កើង ស្ថិរភាពនិងការអភិវឌ្ឍនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស