ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រទេសចិនមានសមត្ថភាពនិងមានលក្ខខណ្ឌរក្សាសេដ្ឋកិច្ចឱ្យទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងរឹងមាំ
2022-06-13 10:19:49cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ អគ្គរដ្ឋបាលគយនៃប្រទេសចិនបានចេញផ្សាយទិន្នន័យស្ថិតិថ្មីបំផុតអំពីពាណិជ្ជកម្មជាមួយបរទេសរបស់ចិនដោយបានបង្ហាញថា បើគិតតាមដុល្លារអាមេរិក នៅខែឧសភា ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនិងនាំចូលនៃប្រទេសចិនបានឡើងដល់ ៥៣៧៧៤ លានដុល្លារអាមេរិក ដែលបានកើនឡើង , ភាគរយ  ក្នុងនោះ ការនាំចេញបានកើនឡើង ១៦, ភាគរយ  លើសពីនេះទៅទៀត ទំហំពាណិជ្ជកម្មនាំចូលបានកើនឡើង  ភាគរយ  ក្រោមបរិបទដែលជំងឺកូវីដ ១៩ កំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក ក្នុងរយៈពេល  ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបជាមួយបរទេសនៃប្រទេសចិនសម្រេចបាននូវកំណើនយ៉ាងនឹងនរ គឺបានមកដោយមិនងាយទេ ដែលបានបង្ហាញទៅកាន់ពិភពលោកឱ្យឃើញម្តងទៀតនូវភាពធន់និងសមត្ថភាពងើបឡើងវិញរបស់ប្រទេសចិនយ៉ាងខ្លាំងក្លា 

     ជាពិសេស នៅខែឧសភា ឆ្នាំនេះ ទន្ទឹមនឹងវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ នៅទីក្រុងសៀងហៃជាដើមត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព  ស្ថានការណ៍ជាទូទៅបានវិវឌ្ឍទៅរកភាពប្រសើរជាបន្តបន្ទាប់ ទំហំពាណិជ្ជកម្មនាំចេញរបស់តំបន់ដីសណ្តរទន្លេយ៉ាងសេបានស្តារឡើងវិញយ៉ាងលេចធ្លោ  នៅខែឧសភា  ការនាំចូលនិងការនាំចេញរបស់តំបន់ដីសណ្តទន្លេយ៉ាងសេបានកើនឡើងជិត ២០ ភាគរយបើប្រៀបធៀបនឹងខែមេសា ឆ្នាំ ២០២  គិតរហូតដល់ថ្ងៃទី  ខែមិថុនា សន្ទស្សន៍ការដឹកជញ្ជូនទំនិញនាំចេញតាមរយៈកុងតឺន័រក្នុងទីក្រុងសៀងហៃបានកើនឡើង  សប្តាហ៍ជាប់ៗគ្នា 

    បើមើលពីក្របខ័ណ្ឌទូទាំងប្រទេសចិន ផលប៉ះពាល់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងតំបន់មួយចំនួនចំពោះពាណិជ្ជកម្មនាំចេញនាំចូលជាមួយបរទេស គឺមានរយៈពេលខ្លី ។ អ្នកវិភាគរបស់ក្រុមហ៊ុន UBS សម្គាល់ឃើញថា ចាប់ពីចុងខែមេសា ឆ្នាំនេះតទៅ ផលប៉ះពាល់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ចំពោះវិស័យចរាចរណ៍ទំនិញ ផលិតកម្មនិងឆ្លងកាត់គយក៏ត្រូវបន្ធូរបន្ថយហើយ ។ អនុលោមតាមការវិភាគរបស់ក្រុមហ៊ុនអន្តរជាតិ ING នៃប្រទេសហូឡង់បានបង្ហាញឱ្យឃើញថា ប្រសិនបើវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ប្រទេសចិនដំណើរការដោយមានប្រសិទ្ធភាព និងតម្រូវការក្នុងក្របខ័ណ្ឌទូទាំងពិភពលោកនៅតែមានភាពខ្លាំងក្លាជាបន្តបន្ទាប់ នោះ ការនាំចេញរបស់ប្រទេសចិនមានការរំពឹងអាចសម្រេចបាននូវអត្រាកំណើនគិតជាមធ្យមក្នុងមួយឆ្នាំ ១៥ ភាគរយ ។

      ហេតុអ្វីបានជាអ្នកវិភាគដ៏ជំនាញទាំងនេះមានជំនឿចិត្តចំពោះពាណិជ្ជកម្មបរទេសរបស់ចិន ? ជាបឋម គឺដោយមកពីប្រទេសចិន ជាគន្លឹះមួយក្នុងខ្សែសង្វាក់ផ្គត់ផ្គងសកល ហើយតម្រូវការជាសកលចំពោះទំនិញចិននៅតែមានភាពខ្លាំងក្លាដែរ ។ ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល ៥ ខែដំបូងឆ្នាំនេះ ទំហំនាំចេញរបស់ចិនទៅកាន់សមាគមអាស៊ានដែលជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ចិន បានឡើងដល់ ១,៣៥ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ១២ ភាគរយ ឯទំហំនាំចេញរបស់ចិនទៅកាន់សហភាពអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មធំទីពីរ បានកើនឡើង ១៧,៤ ភាគរយ ហើយទំហំនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មធំទីបីបានកើនឡើង ១២,៩ ភាគរយ ។

       គួររំលឹកដែរថា ចិនត្រូវការពិភពលោក រីឯពិភពលោកវិញក៏មិនអាចឃ្លាតពីប្រទេសចិនដែរ  មិនថា អ្នកនយោបាយសហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចមួយចំនួនតូច ញុះញង់សហគ្រាសពហុជាតិឱ្យ"ផ្តាច់ទំនាក់ទំនង"ជាមួយប្រទេសចិនយ៉ាងណាក៏ដោយ ក៏វានៅតែជារឿងដែលមិនអាចសម្រេចបាននោះទេ 

      ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនត្រូវគេចាត់ទុកជាឧបករណ៍សម្រាប់សង្កេតមើលពីសេដ្ឋកិច្ចចិន  ក្នុងរយៈពេល ៥ ខែកន្លងទៅ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលបានឆ្លុះបញ្ចាំងពីភាពធន់យ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចចិន  ប្រការទាំងនេះមិនត្រឹមតែជាព័ត៌មានល្អចំពោះប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បានបញ្ចេញភាពកក់ក្តៅនិងរស់រវើកដ៏កម្រមានចំពោះពិភពលោកផងដែរ

       ពេលវេលានឹងបញ្ជាក់ថា ប្រទេសចិនមានសមត្ថភាពនិងមានលក្ខខណ្ឌរក្សាសេដ្ឋកិច្ចឱ្យទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងរឹងមាំ ហើយនឹងក្លាយជាកម្លាំងគន្លឹះសម្រាប់លំនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលនិងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកជាបន្តបន្ទាប់ផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស