ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីរៀបចំធ្វើសកម្មភាពអបអរសាទរ “ទិវារុស្ស៊ី”
2022-06-13 11:09:27cri
Share with:

      ថ្ងៃទី១២  ខែមិថុនា ជា “ទិវារុស្ស៊ី” នៅថ្ងៃដដែល ក្រុងមូស្គូ រដ្ឋធានីប្រទេសរុស្ស៊ី បានរៀបចំធ្វើសកម្មភាពមួយចំនួន ដើម្បីអបអរសាទរថ្ងៃបុណ្យជាតិរបស់រុស្ស៊ីនេះ ។

      នៅយប់ថ្ងៃដដែល អ្នកក្រុងមូស្គូរាប់ពាន់នាក់បានប្រមូលផ្តុំនៅសាលតាំងពិព័រណ៍សមិទ្ធផលសេដ្ឋកិច្ចជាតិ ដើម្បីទស្សនាការអុជកាំជ្រួច ។ ក្រៅពីនេះ នៅថ្ងៃដដែល ក្រុងមូស្គូក៏បានរៀបចំធ្វើមហោស្រពតន្ត្រីអបអរសាទរ “ទិវារុស្ស៊ី” ដែលបានទាក់ទាញអ្នកក្រុងយ៉ាងហោចណាស់៤២០០០នាក់ចូលរួមទស្សនា ។

      នៅថ្ងៃដដែល លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានថ្លែងសុន្ទរកថាទៅកាន់ប្រជាជនរុស្ស៊ី ដោយបានគូសបញ្ជាក់ពីសារសំខាន់របស់សាមគ្គីភាពចំពោះប្រទេសជាតិ សង្គមនិងប្រជាជន ហើយអំពាវនាវឱ្យប្រជាជនរុស្ស៊ីរក្សាសាមគ្គីភាពជាធ្លុងមួយ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស