ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជននៃតំបន់នានាសហរដ្ឋអាមេរិកធ្វើមីទ្ទីងដើម្បីទាមទារឱ្យរដ្ឋាភិបាលឆ្លើយតបនឹងបញ្ហាអំពើហិង្សាដោយកាំភ្លើង
2022-06-13 13:58:40cri
Share with:

    នៅថៃ្ងទី ១១ ខែមិថុនា ប្រជាជននៃតំបន់នានាសហរដ្ឋអាមេរិកបានធ្វើមីទ្ទីងដើម្បីទាមទារឱ្យរដ្ឋាភិបាលនិងអ្នកនយោបាយឆ្លើយតបនឹងបញ្ហាអំពើហិង្សាដោយកាំភ្លើងនិងបង្កើនការការពារសុវត្ថិភាពអាយុជីវិតរបស់កុមារ ។ តាមការឧទ្ទេសនាមឱ្យដឹងថា មីទ្ទីងទាំងនេះត្រូវបានធ្វើឡើងនៅទីតាំងជាង ៤៥០ ក្នុងនោះបូករួមទាំងទីក្រងវ៉ាស៊ីនតោន ញូវយ៉ក ឈីកាហ្គោ San Antonio និង Los Angeles ជាដើម ។

   តាមទិន្នន័យស្ថិតិថ្មីបំផុតនៃវេបសាយបណ្ណសារអំពើហិង្សាដោយកាំភ្លើងរបស់សហរដ្ឋអាមេរិកបានបង្ហាញឱ្យឃើញថា តាំងពីចូលឆ្នាំនេះមក សហរដ្ឋអាមេរិកបានកើតមានហេតុការណ៍បាញ់ប្រហារដ៏ធ្ងន់ធ្ងរដែលបណ្តាលឱ្យមនុស្សស្លាប់ឬរងរបួសយ៉ាងហោចណាស់ ៤ នាក់តែម្តង គឺ ចំនួន ២៥៦ ករណី ហើយបានបណ្តាលឱ្យមនុស្សជាង ១៩០០០ នាក់បានបាត់បង់ជីវិតរបស់ខ្លួនដោយសារអំពើហិង្សាដោយកាំភ្លើង ដែលបូករួមទាំងក្រុមមនុស្សអនីតិជន ចំនួន ៧៣៥ នាក់ ក្នុងនោះ មាន ១៥៨ នាក់មានអាយុក្រោម ១២ ឆ្នាំ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស