ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកកើតហេតុការណ៍បាញ់ប្រហារចំនួន២៥លើកក្នុងមួយថ្ងៃ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់និង៤០នាក់ទៀតរងរបួស
2022-06-13 10:58:23cri
Share with:

      យោងទៅតាមទិន្នន័យស្ថិតិនៃ"បណ្ណសារអំពើហឹង្សាដោយកាំភ្លើង”ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញរបស់អាមេរិកកាលពីថ្ងៃទី១២ខែមិថុនាឱ្យដឹងថា គិតមកទល់វេលាម៉ោង១៦ថ្ងៃទី១២ខែមិថុនាតាមម៉ោងតំបន់ភាគខាងកើតនៃសហរដ្ឋអាមេរិក តំបន់ជាច្រើននៅទូទាំងអាមេរិកបានកើតហេតុការណ៍បាញ់ប្រហារចំនួន២៥លើក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់និង៤០នាក់ទៀតរងរបួស។

      នៅថ្ងៃទី១២ខែមិថុនាតាមម៉ោងក្នុងតំបន់ រដ្ឋសភាអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថា បក្សទាំងពីរបានឈានដល់កិច្ចព្រមព្រៀងអំពីក្របខណ្ឌសេចក្តីស្នើច្បាប់ស្តីពីវិធានការថ្មីសម្រាប់ដោះស្រាយអំពើហិង្សាដោយកាំភ្លើងរួចហើយ។

      ទាក់ទិននឹងរឿងនេះ លោកបៃដិនប្រធានាធិបតីអាមេរិកក៏បានថ្លែងថា សង្ឃឹមឱ្យចុះហត្ថលេខាក្នុងពេលឆាប់ៗលើសេចក្តីព្រាងច្បាប់ស្តីពីការដាក់កំហិតអំពើហិង្សាដោយកាំភ្លើង ដើម្បីជំរុញដល់សុវត្ថិភាពផ្នែកកាំភ្លើង។ ប៉ុន្តែ តើត្រូវធ្វើយ៉ាងណាទើបអាចធ្វើឱ្យតម្រូវការនិងផលប្រយោជន៍របស់ភាគីនានាមានតុល្យភាព ព្រមនិងដំណើរធ្វើសេចក្តីសម្រេចចិត្តដ៏វែង សុទ្ធតែនឹងប៉ះពាល់ដល់បញ្ហាថាតើនឹងតាក់តែងច្បាប់ដោយរលូននៅទីបំផុតឬអត់៕


អ្នកបកប្រែ:郑磊
ប្លុកពិសេស