ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កាន់អំណាចគម្រប់មួយខែ ការស្ទង់ប្រជាមតិបង្ហាញថា អត្រាវាយតម្លៃវិជ្ជមានចំពោះការអនុវត្តគោលនយោបាយរបស់លោក Yoon Seok-Youl ប្រធានាធិបតីកូរ៉េខាងត្បូងបានធ្លាក់ចុះ
2022-06-13 15:21:43cri
Share with:

      តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Yonhapរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ការស្ទង់ប្រជាមតិមួយដែលក្រុមហ៊ុន Realmeter13 ជាស្ថាប័នស្ទង់ប្រជាមតិរបស់កូរ៉េខាងត្បូងប្រកាសនៅថ្ងៃទី១៣ ខែមិថុនាបានឱ្យដឹងថា អត្រាវាយតម្លៃវិជ្ជមានចំពោះការអនុវត្តគោលនយោបាយរបស់លោក Yoon Seok-Youl ប្រធានាធិបតីកូរ៉េខាងត្បូងបានធ្លាក់ចុះមកនៅត្រឹម៤៨ភាគរយ រីឯអត្រាវាយតម្លៃអវិជ្ជមានបានឡើងដល់៤៤,២ភាគរយ ។

      សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៧ ដល់១០ ខែមិថុនា  ស្ថាប័ន Realmeter13 បានស្ទង់ប្រជាមតិចំពោះមនុស្សចំនួន ២០០៩នាក់ដែលមានអាយុលើសពី១៨ ឆ្នាំ ។ លទ្ធផលនៃការស្ទង់ប្រជាមតិបានបង្ហាញថា អត្រាវាយតម្លៃវិជ្ជមានចំពោះការអនុវត្តគោលនយោបាយរបស់លោក Yoon Seok-Youl  បានធ្លាក់ចុះក្នុងរយៈពេលពីរអាទិត្យជាប់ៗគ្នា តែអត្រាវាយតម្លៃអវិជ្ជមានបានកើនឡើងពីរអាទិត្យជាប់ៗគ្នា ។

      លើវិស័យអត្រាគាំទ្រចំពោះគណបក្ស អត្រាគាំទ្ររបស់បក្សកម្លាំងជាតិដែលជាបក្សកាន់អំណាច បានធ្លាក់ចុះ២,៥ភាគរយ មកនៅត្រឹម៤៧,៣ភាគរយ រីឯអត្រាគាំទ្ររបស់បក្សប្រជាធិបតេយ្យរួម ដែលជាបក្សមិនកាន់អំណាចធំបំផុតបានកើនឡើង១ភាគរយ ដែលបានឡើងដល់៣៩,២ភាគរយ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស