ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង់គ្លេសដាក់ចេញផែនការសន្តិសុខស្បៀងអាហារ ដើម្បីទប់ទល់នឹងវិបតិ្តខាងស្បៀងអាហារ
2022-06-13 11:08:33cri
Share with:

    ថ្ងៃទី១៣ ខែមិថុនា តាមម៉ោងក្នុងតំបន់ អង់គ្លេសបានប្រកាសផែនការសន្តិសុខស្បៀងអាហារថ្មី ពោលគឺនឹងលើកទឹកចិត្តការបង្កបង្កើនកសិផល ព្រមនិងបន្ថែមការទម្លាក់ថវិការាជរដ្ឋាភិបាលទៅលើការច្នៃប្រឌិតថ្មីផ្នែកបច្ចេកទេសកសិកម្ម ដើម្បីទប់ទល់នឹងវិបត្តិខាងស្បៀងអាហារនិងការឡើងថ្លៃខ្ពស់របស់គ្រឿងឧបភោគបរិភោគក្នុងស្រុក ដែលបណ្តាលមកពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ។

       តាមដឹង ផែនការនេះបូករួមទាំង  មុននឹងឆ្នាំ២០២៩ រាជរដ្ឋាភិបាលនឹងទម្លាក់ថវិកាចំនួន២៧០លានផោនលើការច្នៃប្រឌិតថ្មីនិងសិក្សាស្រាវជ្រាវខាងបច្ចេកទេសកសិកម្ម ក្នុងន័យពង្រឹងការច្នៃប្រឌិតថ្មីខាងបច្ចេកទេសកសិកម្ម ដើម្បីជួយលើកកម្ពស់សមត្ថភាពកសិកម្ម និងភាពធន់ក្នុងរយៈពេលយូររបស់ឧស្សាហកម្មកសិកម្ម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស