ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាជិកសភានៃបក្សធំបំផុតក្នុងសភាអ៊ីរ៉ាក់បានសុំលាលែងពីមុខតំណែងជាសមូហភាព
2022-06-13 14:16:43cri
Share with:

លោក Mohamed al-Halbousi ប្រធានរដ្ឋសភាជាតិអ៊ីរ៉ាក់បានថ្លែងតាមបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី១២ខែមិថុនាថា បានទទួលការសុំលាលែងពីមុខតំណែងជាសមូហភាពរបស់សមាជិកសភាបក្ស Sadrist Movement ដែលជាបក្សដ៏ធំបំផុតក្នុងសភាអ៊ីរ៉ាក់ ។

    នៅពេលមុននេះនាថ្ងៃដដែល លោក Muqtada al-Sadr មេដឹកនាំសាសនានៃពួកស៊ីអៀតរបស់អ៊ីរ៉ាក់បានប្រកាសសេចក្តីថ្លែងការណ៍ ដោយទាមទារឱ្យសមាជិកសភានៃបក្ស Sadrist Movement ដែលដឹកនាំដោយលោកសុំលាលែងពីមុខតំណែង ដើម្បីឆ្លើយតបនឹងភាពជាប់គាំងខាងនយោបាយដែលមិនអាចបង្កើតឡើងរដ្ឋាភិបាលថ្មីអស់កាលជាយូរមកហើយ ។ សេចក្តីថ្លែងការណ៍បង្ហាញថា ទង្វើនេះគឺជាការពលីដើម្បីជាតិនិងប្រជាជន និងនាំឱ្យរដ្ឋដើរចេញផុតពីជោគវាសនាមិនច្បាស់លាស់ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស