ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិន៖ ខិតខំប្រឹងប្រែងចារទំព័រថ្មីនៃការអភិវឌ្ឍរបស់ខេត្ត Sichuan ក្នុងដំណើរថ្មី
2022-06-12 14:10:49cri
Share with:

 ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Sichuan នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ចាក់ថា ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តនិងការ រៀបចំចាត់ចែងរបស់គណៈកម្មាធិការមជ្ឈឹមបក្ស ផ្សព្វផ្សាយស្មារតីដ៏អស្ចារ្យនៃការបង្កើតបក្ស ប្រកាន់ខ្ជាប់នូវមូលដ្ឋានការងារដែលស្វែងរកវឌ្ឍនភាពខណៈពេលដែលរក្សាបានស្ថិរភាព អនុវត្តគោលគំនិតអភិវឌ្ឍន៍ថ្មីដោយពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ  ហើយចូលបម្រើយ៉ាងសកម្មនិងរួមបញ្ចូលទៅក្នុងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ។ សម្របសម្រួលការងារបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម រក្សាស្ថិរភាពសេដ្ឋកិច្ចនិងសង្គម ជំរុញអភិបាលកិច្ចខេត្ត Sichuan ឱ្យឡើងដល់កម្រិតថ្មី ដើម្បីខិតខំចារទំព័ថ្មីក្នុងការអភិវឌ្ឍរបស់ខេត្ត Sichuan ក្នុងដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ក្នុងន័យប្រារព្វសមាជបក្សកុម្មុយនិស្តចិនលើកទី ២០ ដោយជោគជ័យតាមរយៈសកម្មភាពជាក់ស្តែង៕

អ្នកបកប្រែ:王幸
ប្លុកពិសេស