ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីរុស្ស៊ីចុះហត្ថលេខាលើច្បាប់ស្តីពីការបញ្ឈប់ការអនុវត្តនូវការកាត់ក្តីរបស់តុលាការសិទ្ធិមនុស្សអឺរ៉ុប
2022-06-12 16:19:46cri
Share with:

តាមការផ្សាយដំណឹងនៃគេហទំព័រប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃទី១១ខែមិថុនាបានឱ្យដឹងថា លោកPutinប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើឯកសារច្បាប់មួយអំពីប្រទេសរុស្ស៊ីបញ្ឈប់ការអនុវត្តនូវការកាត់ក្តីដែលតុលាការសិទ្ធិមនុស្សអឺរ៉ុបបានធ្វើបន្ទាប់ពីថ្ងៃទី១៥ខែមីនា ព្រមទាំងការកាត់ក្តីរបស់តុលាការសិទ្ធិមនុស្សអឺរ៉ុបនឹងមិនអាចធ្វើជាមូលដ្ឋានសម្អាងសម្រាប់ការជំនុំជម្រះលើសំណុំរឿងឡើងវិញរបស់តុលាការរុស្ស៊ីនោះទៀតឡើយ។

លើសពីនេះទៅទៀត យោងតាមឯកសារពាក់ព័ន្ធដែលប្រកាសដោយវេបសាយព័ត៌មានច្បាប់រុស្ស៊ីបានឱ្យដឹងថា ដើម្បីការពារសិទ្ធិប្រជាពលរដ្ឋរុស្ស៊ី មុនថ្ងៃទី១ខែមករាឆ្នាំ២០២៣ អគ្គសាលាអយ្យការរុស្ស៊ីនៅអាចបង់ប្រាក់សំណងចំពោះអ្នកដាក់ពាក្យសុំពាក់ព័ន្ធដដែលដោយតាមសេចក្តីសម្រេចរបស់តុលាការសិទ្ធិមនុស្សអឺរ៉ុបដែលបានធ្វើមុនថ្ងៃទី១៦ខែមីនាឆ្នាំ២០២២៕

អ្នកបកប្រែ:李展精
ប្លុកពិសេស