ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំនៃអាកាសចរណ៍ស៊ីវិលនិងការដឹកជញ្ជូននៃប្រទេសចិនបានកើនឡើងយ៉ាងឆាប់រហ័ស
2022-06-12 14:27:02cri
Share with:

ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ទំហំនៃអាកាសចរណ៍ស៊ីវិលនិងការដឹកជញ្ជូននៃប្រទេសចិនបានកើនឡើងយ៉ាងឆាប់រហ័ស ហើយចំនួនអ្នកដំណើរនៃអាកាសចរណ៍ស៊ីវិលមានអត្រា ៣៣.១% នៃប្រព័ន្ធគមនាគមន៍ដឹកជញ្ជូនចម្រុះនៃប្រទេសចិន។ ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីជាមួយប្រទេសនិងតំបន់ចំនួន ១២៨  និងបានបើកខ្សែផ្លូវហោះហើរអន្តរជាតិចំនួន ៨៩៥ ខ្សែ ។

ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ផ្នែកអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិនបានសាងសង់ថ្មី ឬផ្លាស់ប្តូរទីតាំងអាកាសយានដ្ឋានដឹកជញ្ជូនសរុបចំនួន ៨២ កន្លែង ហើយចំនួនអាកាសយានដ្ឋាននៃប្រទេសចិនសរុបបានឡើងដល់  ២៥០ កន្លែង និងមានសមត្ថភាពទទួលអ្នកដំណើរលើសពី  ១ ៤០០ លាននាក់ ។ ដោយឡែក បានបន្ថែមខ្សែផ្លូវហោះហើរថ្មីជាង  ៣ ពាន់ខ្សែ  ហើយចំនួនខ្សែផ្លូវហោះហើរសរុបបានឡើងដល់ចំនួន ៥ ៥៨១ ខ្សែ ។  ជាពិសេស បណ្តាញសេវាអាកាសចរណ៍ចិនបានគ្របដណ្ដប់លើតំបន់រដ្ឋបាលចំនួន ៩២ %  ប្រជាជនចំនួន ៨៨ %    ទំហំសេដ្ឋកិច្ចសរុបចំនួន ៩៣ % នៅទូទាំងប្រទេសចិន។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស