ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថាប័នពីររបស់ប្រទេសចិនទម្លាក់ជាបន្ទាន់នូវថវិកាចំនួន ៣៦០ លានយាន់ប្រាក់ចិន ដើម្បីគាំទ្រដល់តំបន់មូលដ្ឋានធ្វើឱ្យបានល្អនូវការងារបង្ការនិងទប់ទល់គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត
2022-06-12 15:27:32cri
Share with:

        អ្នកសារព័ត៌មានទទួលបានដំណឹងពីក្រសួងគ្រប់គ្រងបន្ទាន់របស់ចិនកាលពីថ្ងៃទី ១១ ខែមិថុនាថា ក្រសួងហិរញ្ញវត្ថុ និងក្រសួងគ្រប់គ្រងបន្ទាន់របស់ចិនបានទម្លាក់ជាបន្ទាន់នូវថវិកាជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិមជ្ឈិមចិនចំនួន ៣៦០ លានយាន់ប្រាក់ចិន កាលពីថ្ងៃទី ១០ ខែមិថុនា ដែលក្នុងនោះ មានទឹកប្រាក់ចំនួន ៣៤០ លានយាន់ប្រាក់ចិនត្រូវបានបែងចែកទៅឱ្យខេត្ត ( ភូមិភាគស្វយ័ត និងទីក្រុង) នៅភាគខាងត្បូងចិនចំនួន ១២ ដូចជាខេ្តតHunan ភូមិភាគស្វយ័តGuangxi និងខេត្តGuizhouជាដើម ដើម្បីគាំទ្រតំបន់ទាំងនេះក្នុងការបង្ការគ្រោះទឹកជំនន់និងជួយសង្រ្គោះ ។ តំបន់មូលដ្ឋានគ្រោងផែនការប្រើប្រាស់ថវិកាទាំងនេះសម្រាប់ការជួយសង្គ្រោះបន្ទាន់និងជួយដល់ប្រជាជនដែលរងគ្រោះមហន្តរាយ ផ្តោតសំខាន់លើការស្វែងរក ជួយសង្រ្គោះ ផ្ទេរ និងចាត់ចែងជីវភាពសម្រាប់ប្រជាជនដែលរងគ្រោះមហន្តរាយ ការលុបបំបាត់គ្រោះថ្នាក់ជាបន្ទាន់ ការស៊ើបអង្កេតនិងទប់ទល់ជាបន្ទាន់នូវហានិភ័យគ្រោះថ្នាក់និងគ្រោះមហន្តរាយកើតឡើងជាបន្ទាប់បន្សំ និងការជួសជុលឡើងវិញនូវផ្ទះជនស៊ីវិលដែលរងការខូចខាត។ល។ ម្យ៉ាងវិញទៀត បានផ្តល់ថវិកាចំនួន ២០ លានយាន់ដល់ខេត្តLiaoning ដើម្បីដោះស្រាយបញ្ហានៃការប្រើប្រាស់ទឹកហូបសម្រាប់អ្នកក្រុងនិងជនបទ ការទិញនិងជួលឧបករណ៍សម្រាប់ស្តុកទឹក ចម្រោះទឹក និងផ្គត់ផ្គង់ទឹកជាបន្ទាន់ ក៏ដូចជារៀបចំបុគ្គលិកឱ្យធ្វើការងារធានាការប្រើប្រាស់ទឹកហូបសម្រាប់អ្នកក្រុងនិងជនបទ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស