ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើងអាណត្តិទី៨ បិទបញ្ចប់ លោក គីម ជុងអ៊ុន សង្កត់ធ្ងន់នូវការបន្តពង្រឹងការកសាងកម្លាំងការពារជាតិ
2022-06-12 14:20:17cri
Share with:


 

យោងតាមដំណឹងនៃទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងកាលពីថ្ងៃទី ១១ ខែមិថុនា បានឱ្យដឹងថា កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើងអាណត្តិទី៨រយៈពេល៣ថ្ងៃ បានបញ្ចប់នៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី ១០ ខែមិថុនា ។ លោក គីម ជុងអ៊ុន អគ្គលេខាធិការនៃបក្សពលករកូរ៉េខាងជើងបានសង្កត់ធ្ងន់នៅក្នុងពិធីបិទកិច្ចប្រជុំថា ត្រូវបន្តពង្រឹងការកសាងកម្លាំងការពារជាតិ។

យោងតាមដំណឹងឱ្យដឹងថា កិច្ចប្រជុំពេញអង្គលើកនេះ បានធ្វើសេចក្តីសង្ខេបជាដំណាក់កាលពាក់កណ្តាលចំពោះការអនុវត្តគោលនយោបាយសំខាន់ៗរបស់បក្សនិងរដ្ឋកូរ៉េខាងជើងក្នុងឆ្នាំនេះ ហើយបានលើកឡើងនូវផែនការការងារសម្រាប់ឆមាសទីពីរនៃឆ្នាំនេះ និងធ្វើការកែសមាសភាពមួយចំនួននៃស្ថាប័ននានារបស់បក្ស រដ្ឋាភិបាលនិងយោធា។

អ្នកបកប្រែ:马小青
ប្លុកពិសេស