ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនអាមេរិកធ្វើបាតុកម្មនៅគ្រប់តំបន់ទូទាំងប្រទេស ទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាអំពើហិង្សាដោយកាំភ្លើង
2022-06-12 14:05:29cri
Share with:


ប្រជាជនគ្រប់តំបន់សហរដ្ឋអាមេរិកបានធ្វើបាតុកម្មនៅថ្ងៃទី ១១ ខែមិថុនា ដោយទាមទារឱ្យរដ្ឋាភិបាលនិងអ្នកនយោបាយឆ្លើយតបនឹងបញ្ហាអំពើហិង្សាដោយកាំភ្លើង និងពង្រឹងការការពារសន្តិសុខអាយុជីវិតរបស់កុមារ។

បាតុកម្មត្រូវបានរៀបចំដោយអង្គការ ដង្ហែក្បួនសម្រាប់អាយុជីវិតយើង ដែលជាក្រុមសកម្មភាពសង្គមដែលផ្តួចផ្តើមឱ្យបង្កើនការគ្រប់គ្រងកាំភ្លើង។ យោងតាមការណែនាំរបស់ក្រុមនេះឱ្យដឹងថា បាតុកម្មត្រូវបានធ្វើឡើងនៅកន្លែងជាង ៤៥០ កន្លែង រួមមាន វ៉ាស៊ីនតោន ញូវយ៉ក ឈីកាហ្គោ សាន់អានតូនីញ៉ូនិង Los Angeles ជាដើម។

ថ្មីៗកន្លងទៅនេះ មានករណីបាញ់ប្រហារជាច្រើនបានកើតឡើងនៅសហរដ្ឋអាមេរិក ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសយ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃទី ២៤ ខែឧសភា មានខ្មាន់កាំភ្លើងប្រុសអាយុ ១៨ ឆ្នាំម្នាក់បានវាយលុកចូលសាលាបឋមសិក្សាមួយក្នុងរដ្ឋតិចសាស់ ដោយបានបាញ់សម្លាប់កុមារចំនួន ១៩ នាក់ និងគ្រូបង្រៀនពីរនាក់ ដែលធ្វើឱ្យសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

អ្នកបកប្រែ:马小青
ប្លុកពិសេស