ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី ជួបសន្ទនាជាមួយលោក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិន
2022-06-11 15:00:10cri
Share with:

លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី បានជួបពិភាក្សាការងារជាមួយលោក Wei Fenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិនដែលកំពុងបំពេញទស្សនកិច្ចនៅទីស្តីការប្រធានាធិបតីសិង្ហបុរី នារសៀលថ្ងៃទី ១០ ខែមិថុនា។

ក្នុងកិច្ចជំនួប លោក Lee Hsien Loong បានថ្លែងថា ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងសឹង្ហបុរីនិងចិនដែលវិវឌ្ឍទៅមុខតាមចរន្តយុគសម័យ បានឆ្លុះបញ្ចាំងពីលក្ខណៈពិសេសនិងកម្រិតខ្ពស់នៃទំនាក់ទំនងរវាងសិង្ហបុរីនិងចិន ។ ស្ថានការណ៍អន្តរជាតិនិងអាស៊ីប៉ាស៊ីហ្វិកបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរថ្មី រំពឹងទុកថាបណ្តាប្រទេសក្នុងតំបន់នឹងបង្កើនការប្រាស្រ័យទាក់ទងគ្នា បង្កើនទំនុកចិត្តទៅវិញទៅមក ក្នុងន័យរួមគ្នាបន្ថែមកត្តាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោក Wei Fenghe បានថ្លែងថា នៅចំពោះមុខបម្រែបម្រួលនិម្មាបនកម្មប្រសព្វគ្នាជាមួយជំងឺរាតត្បាតសកលដែលកម្រមានក្នុងមួយសតវត្សរ៍ ប្រទេសចិននិងសិង្ហបុរី គួរតែបន្តធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តជាយុទ្ធសាស្រ្តទៅវិញទៅមក ពង្រីកការរួមបញ្ចូលនៃផលប្រយោជន៍ គាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងបញ្ហាយកចិត្តទុកដាក់ដ៏សំខាន់ៗរបស់គ្នាទៅវិញទៅមក ដើម្បីបំពេញបន្ថែមថាមពលវិជ្ជមានដល់ការគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស