ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បុព្វហេតុគមនាគមន៍និងដឹកជញ្ជូនរបស់ចិនទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងរយៈពេល ១០ ឆ្នាំកន្លងមក
2022-06-11 15:01:29cri
Share with:

កាលពីថ្ងៃទី ១០ ខែមិថុនា ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនី្តចិនបានបើកធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទ " ប្រទេសចិនក្នុងរយៈពេល ១០ ឆ្នាំ"  ដើម្បីធ្វើបទបង្ហាញពីសមិទ្ធផលជាប្រវត្តិសាស្ត្រនៃវិស័យគមនាគមន៍និងដឹកជញ្ជូនរបស់ចិនចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ។ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗមួយចំនួនបានបញ្ចប់ការសាងសង់និងដាក់ឱ្យដំណើរការ ដែលធានាដល់ដំណើរការរបស់សេដ្ឋកិច្ចចិនប្រកបដោយស្ថិរភាព និងធ្វើឱ្យមធ្យោបាយធ្វើដំណើររបស់ប្រជាជនកាន់តែសម្បូរបែប។

តាមការឧទ្ទេសនាមរបស់អ្នកទទួលខុសត្រូវពាក់ព័ន្ធឱ្យដឹងថា ចាប់ពីឆ្នាំ ២០១២ ដល់ចុងឆ្នាំ ២០២១ ចម្ងាយផ្លូវដែក និងផ្លូវជាតិរបស់ប្រទេសចិនបានកើនឡើងប្រមាណ ១ លាន ១ សែនគីឡូម៉ែត្រ ដែលស្មើនឹងការវិលជុំវិញផែនដី ២៧ ជុំកន្លះ ។ អត្រាគ្របដណ្តប់នៃផ្លូវរថភ្លើងល្បឿនលឿន និងផ្លូវល្បឿនលឿននៅក្នុងទីក្រុងដែលមានប្រជាជនច្រើនជាង ២សែននាក់ មានលើសពី ៩៥ % ។ ពោលគឺ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក សមត្ថភាពគាំទ្រជាយុទ្ធសាស្ត្រផ្នែកគមនាគមន៍និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិនត្រូវបានបង្កើនជាបន្តបន្ទាប់។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស