ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តើរដ្ឋមន្ត្រីការពារជាតិចិន និងអាមេរិកបានសន្ទនាអ្វីខ្លះក្នុងកិច្ចជំនួបពិភាក្សា
2022-06-11 13:45:17cri
Share with:

 


     កាលពីថ្ងៃទី ១០ ខែមិថុនា លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិនបានធ្វើសន្និសីទសារព័ត៌មានសម្រាប់ប្រព័ន្ធសារព័ត៌មានចិននិងបរទេសនៅកន្លែងបើកធ្វើកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី ដោយណែនាំពីស្ថានភាពនៃកិច្ចជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិក។ លោក Wu Qian បានលើកឡើងថា ក្នុងអំឡុងកិច្ចពិភាក្សា លោក Wei Fengheរដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានរំលឹកឡើងវិញនូវគោលជំហរដ៏រឹងមាំរបស់ប្រទេសចិនលើបញ្ហាតៃវ៉ាន់ ។ លោកបានថ្លែងថា នៅលើពិភពលោកមានប្រទេសចិនតែមួយ ហើយតំបន់តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ពីទឹកដីរបស់ចិនបានឡើយ ។ គោលការណ៍មានចិនតែមួយគឺជាមូលដ្ឋានគ្រឹះផ្នែកនយោបាយនៃទំនាក់ទំនងចិន-អាមេរិក ការយកបញ្ហាតំបន់តៃវ៉ាន់មកគាបសង្កត់ប្រទេសចិនគឺទៅមិនរួចទេ ។ បើអ្នកណាហ៊ានបំបែកបំបាក់តៃវ៉ាន់ឱ្យចេញពីចិន នោះកងទ័ពចិនប្រាកដជាធ្វើសង្រ្គាម និងបង់តម្លៃទាំងអស់ ដើម្បីកម្ទេចកលល្បិចបំបែកបំបាក់របស់"ពួកចង់ឱ្យតៃវ៉ាន់ឯករាជ្យ" ក្នុងន័យគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីចិនយ៉ាងម៉ឺងម៉ាត់។

      លោក Wu Qian បានបន្តថា ទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូង លោក Wei Fenghe    បានចង្អុលបង្ហាញថា ប្រទេសក្នុងតំបន់មានឆន្ទៈ មានតម្រិះប្រាជ្ញា និងមានសមត្ថភាពសម្រាប់ដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងបានយ៉ាងសមរម្យ ។ ការជ្រៀតជ្រែកពីកម្លាំងមិនមែនប្រទេសក្នុងតំបន់គឺជាកត្តាអស្ថិរភាពដ៏ធំបំផុតនៅសមុទ្រចិនខាងត្បូង។សហរដ្ឋអាមេរិកគួរតែចាត់វិធានការជាក់ស្តែងដើម្បីធ្វើរឿងដែលមានប្រយោជន៍ដល់ស្ថិរភាពនៃសមុទ្រចិនខាងត្បូង កុំចេះតែបង្កើតទំនាស់ បង្កជម្លោះ និងនិយាយបំផ្លើសឱ្យមានការប្រឈមមុខដាក់គ្នា ៕


 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស