ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពដែលរដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិករួមគ្នាចូលរួមលើកនេះគួរឱ្យផ្តោតការយកចិត្តទុកដាក់
2022-06-11 09:24:44cri
Share with:

កិច្ចសន្ទនា Shangri-La បានបើកធ្វើនៅថ្ងៃទី១០ខែមិថុនានៅសិង្ហបុរី ។ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរចិននិងអាមេរិកនឹងចូលរួមវេទិកាពហុភាគីដ៏សំខាន់ដែលផ្តោតសំខាន់លើសន្តិសុខអាស៊ីប៉ាស៊ីហ្វិកលើកនេះ ។

ជាងមួយខែមុន រដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិកធ្លាប់សន្ទនាគ្នាតាមទូរស័ព្ទ បន្ទាប់ពីនេះមិនជាយូរប៉ុន្មាន រដ្ឋមន្ត្រីការពារជាតិអាមេរិកក៏បានបង្ហាញជាសាធារណៈថា រំពឹងទុកអាចជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិចិនក្នុងកិច្ចសន្ទនា Shangri-La ។

បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាមេរិកកំពុងស្ថិតក្នុងផ្លូវបំបែកដ៏សំខាន់ ។ តើចិននិងអាមេរិកនឹងបដិបក្ខគ្នា ឬក៏សន្ទនាគ្នានិងធ្វើកិច្ចសហប្រតិបត្តិការ?តើនឹងធ្វើការប្រកួតប្រជែងផលបូកសូន្យ ឬក៏ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ?គោលជំហររបស់ភាគីចិនគឺច្បាស់លាស់និងជាប់លាប់ ដូច្នេះ ភាគីអាមេរិកគួរតែគិតពិចារណាឱ្យបានល្អថា តើត្រូវធ្វើជម្រើសយ៉ាងណា ។

ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរចិននិងអាមេរិកគឺជាចំណែកដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ប៉ុន្តែដោយសារភាគីអាមេរិកបានបង្ករឿងហេតុនិងដាក់សម្ពាធទៅលើប្រទេសចិនឥតឈប់ឈរ បានជាបណ្តាលឱ្យទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរចិននិងអាមេរិកប្រឈមនឹងការលំបាកនិងបញ្ហាជាច្រើន ។

ការគ្រប់គ្រងហានិភ័យនៃកងទ័ពចិននិងអាមេរិក គឺមានសារសំខាន់ណាស់ចំពោះការជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យវិលត្រឡប់ទៅរកភាពប្រក្រតីវិញ ពោលគឺធ្វើអភិវឌ្ឍរួមដោយរឹងមាំនិងប្រកបដោយសិ្ថរភាព។ ប្រទេសចិនរំពឹងទុកថា អាចបង្កើតទំនាក់ទំនងរវាងប្រទេសធំៗដែលធ្វើអភិវឌ្ឍរួមដោយរឹងមាំនិងប្រកបដោយសិ្ថរភាព ហើយក៏មុខជានឹងគាំពារផលប្រយោជន៍និងសេចកី្តថ្លៃថ្នូរជាតិជាក់ជាមិនខាន ដូច្នេះ សហរដ្ឋអាមេរិកមិនត្រូវវាយតម្លៃទាបចំពោះការប្តេជ្ញាចិត្តនិងសមត្ថភាពរបស់ចិននោះឡើយ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស