ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wei Fenghe ជួបពិភាក្សាការងារជាមួយលោក Austin រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក
2022-06-11 14:30:02cri
Share with:

ថ្ងៃទី ១០ ខែមិថុនា លោក Wei  Fenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិចិនដែលកំពុងចូលរួមកិច្ចពិភាក្សា Shangri-la លើកទី ១៩ នៅក្រុងសិង្ហបុរី បានជួបពិភាក្សាការងារជាមួយលោក Austin រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកដែលចូលរួមកិច្ចជំនួបស្របពេលដូចគ្នា។

លោក Wei Fenghe បានថ្លែងថា បច្ចុប្បន្ន សន្តិភាពនិងការអភិវឌ្ឍដែលជាប្រធានបទយុគសម័យកំពុងជួបបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ គំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកលនិងគំនិតផ្តួចផ្តើមស្តីពីសន្តិសុខជាសកល ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនបានចង្អុលបញ្ហាញទិសដៅដ៏ត្រឹមត្រូវចំពោះមនុស្សជាតិដើម្បីយកឈ្នះវិបត្តិ ។ សន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវការកិច្ចខិតខំប្រឹងប្រែងរួមគ្នាគាំពាររបស់ប្រទេសនានាក្នុងតំបន់។ ប្រទេសចិនរំពឹងទុកថានឹងអាចបង្កើតទំនាក់ទំនងប្រទេសសំខាន់ដែលវិវឌ្ឍទៅមុខយ៉ាងល្អប្រសើរនិងប្រកបដោយស្ថិរភាពជាមួយសហរដ្ឋអាមេរិក ហើយវាក៏ជាទិសដៅនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ចិននិងសហរដ្ឋអាមេរិកផងដែរ។

សហរដ្ឋអាមេរិកគួរតែគិតពិចារណាប្រកបដោយវិចារណញ្ញាណចំពោះការអភិវឌ្ឍនិងការរីកចម្រើនរបស់ប្រទេសចិន កុំវាយប្រហារនិងលាបពណ៌ទៅលើប្រទេសចិន ក៏ដូចជាគាបសង្កត់ប្រទេសចិន កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន  ប៉ះពាល់ដល់ផលប្រយោជន៍នៃប្រទេសចិន មានតែធ្វើបែបនេះ  ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកទើបអាចប្រសើរឡើងវិញ។

ក្នុងកិច្ចជំនួប ភាគីទាំងពីរបានយល់ឃើញថា  យោធានៃប្រទេសទាំងពីរគួរតែអនុវត្តគំនិតឯកភាពរួមដ៏សំខាន់ដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឈានដល់ រក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្តជាន់ខ្ពស់ បង្កើនទំនុកចិត្តយុទ្ធសាស្ត្រទ្វេភាគី គ្រប់គ្រងការខ្វែងគំនិតឱ្យបានល្អ កុំឱ្យការខ្វែងគំនិតក្លាយជាការប៉ះទង្គិចប្រឈមមុខដាក់គ្នា៕

អ្នកបកប្រែ:李展精
ប្លុកពិសេស