ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចំនួន ៥ រួមទាំងអេក្វាឌ័រជាដើមបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
2022-06-10 14:31:23cri
Share with:

កាលពីថ្ងៃទី ៩ ខែមិថុនា មហាសន្និបាតអង្គការសហប្រជាជាតិបានធ្វើការបោះឆ្នោត ជ្រើសរើសប្រទេសអេក្វាឌ័រ ជប៉ុន ម៉ាល់តា ម៉ូសំប៊ិក និងស្វីស ជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

ក្នុងចំណោមប្រទេសចំនួន ៥ ដែលទើបជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍ថ្មីនៃក្រុមប្រឹក្សាសន្តិសុខ ម៉ូសំប៊ិក និងស្វីសបានជាប់ឆ្នោតជាលើកដំបូង ហើយជប៉ុនត្រូវបានជាប់ឆ្នោតជាលើកទី១២ ។ ប្រទេសទាំង៥នេះ នឹងជំនួសប្រទេសឥណ្ឌា អៀរឡង់ កេនយ៉ា ម៉ិកស៊ិក និងន័រវេស ដែលមានអាណត្តិរយៈពេល២ ឆ្នាំចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៣។ សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិកចំនួន ១៥ ដែលក្នុងនោះ ប្រទេសចិន បារាំង រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក គឺជាសមាជិកអចិន្ត្រៃយ៍ ហើយសមាជិកចំនួន ១០ ទៀតគឺជាសមាជិកមិនអចិន្ត្រៃយ៍ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស