ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិន៖ កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកអង់គ្លេសនិងអូស្ត្រាលីត្រូវតែផ្តល់ការបកស្រាយបំភ្លឺដល់សហគមន៍អន្តរជាតិ
2022-06-10 13:08:23cri
Share with:

    កាលពីថ្ងៃទី៩ ខែមិថុនា ក្រុមប្រឹក្សានៃអង្គការថាមពលបរមាណូអន្តរជាតិបានពិនិត្យពិភាក្សាលើបញ្ហាស្តីពីការផ្ទេរសម្ភារៈនុយក្លេអ៊ែរ ការធានានិងត្រួតពិនិត្យជាដើមដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកអង់គ្លេសនិងអូស្ត្រាលីដែលជាបញ្ហាប៉ះពាល់ដល់គ្រប់ផ្នែកនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ(NPT) ។ លោក Wang Qun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិនៅទីក្រុងវីយែនបានថ្លែងថា កិច្ចសហប្រតិបត្តិការខាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកអង់គ្លេសនិងអូស្ត្រាលី គឺជាទង្វើ "រំលោភច្បាប់ចំនួនបី” ពោលគឺបានរំលោភលើសន្ធិសញ្ញាNPT កិច្ចព្រមព្រៀងស្តីពីការធានានិងត្រួតពិនិត្យដោយគ្រប់ជ្រុងជ្រោយរបស់អង្គការថាមពលបរមាណូអន្តរជាតិ និងរំលោភពិធីសារបន្ថែមដែលបានចុះហត្ថលេខាដោយអូស្ត្រាលី និងអង្គការថាមពលបរមាណូអន្តរជាតិ ។ សហគមន៍អន្តរជាតិបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ ដូច្នេះ ប្រទេសទាំងបីត្រូវតែផ្តល់ការបកស្រាយបំភ្លឺដល់សហគមន៍អន្តរជាតិ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស