ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកដឹកនាំប្រទេសទ្វីបអាមេរិកជាច្រើនរូបអវត្តមានក្នុងកិច្ចប្រជុំទ្វីបអាមេរិកលើកទី៩
2022-06-10 15:50:05cri
Share with:

ពិធីសម្ពោធបើកកិច្ចប្រជុំទ្វីបអាមេរិកលើកទី៩ដែលមានរយៈពេល៣ថ្ងៃបានបើកធ្វើនៅក្រុង Los Angelesសហរដ្ឋអាមេរិកកាលពីថ្ងៃទី៨ខែមិថុនា ។ ដោយសារមិនពេញចិត្តចំពោះគោលនយោបាយការទូតរបស់សហរដ្ឋអាមេរិក អ្នកដឹកនាំប្រទេសទ្វីបអាមេរិកជាច្រើនរូបមិនមានវត្តមានក្នុងកិច្ចប្រជុំលើកនេះ។

មុននេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកយកលេសអ្វីដែលហៅថា “បញ្ហាប្រជាធិបតេយ្យ”  បដិសេធមិនអញ្ជើញអ្នកដឹកនាំប្រទេសគុយបា  ប្រទេសនីការ៉ាហ្គានិងប្រទេសវ៉េណេស៊ុយអេឡាចូលរួមកិច្ចប្រជុំទ្វីបអាមេរិក ។ ប្រទេសជាច្រើននៅតំបន់អាមេរិកឡាទីនបានសំដែងការមិនពេញចិត្តចំពោះរឿងនេះ   ប្រធានាធិបតីម៉ិកស៊ិកប្រកាសធ្វើពហិការ  ប្រទេសជាច្រើនដូចជាហ្គាតេម៉ាឡា  ហុងឌូរ៉ាសនិងសាល់វ៉ាឌ័រជាដើម គ្រាន់តែចាត់បញ្ជូនគណៈប្រតិភូថ្នាក់ទាបឱ្យចូលរួមកិច្ចប្រជុំនេះ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស