ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Hu Chunhua ឧបនាយករដ្ឋមន្ត្រីចិនថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រទេសBRICSលើកទី១២
2022-06-10 15:02:58cri
Share with:

     កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រទេសBRICSលើកទី១២បានបើកធ្វើនៅថ្ងៃទី៩ខែមិថុនា។លោក Hu Chunhua ឧបនាយករដ្ឋមន្ត្រីចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

     លោក Hu Chunhua បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវការរំពឹងទុកយ៉ាងមុតមាំសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេស BRICS ដោយសង្កត់ធ្ងន់ថា គួរប្រកាន់ខ្ជាប់នូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះឈ្នះ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងការវិនិយោគ ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា បៃតងនិងកាបូនទាបជាដើម។ ប្រទេសចិនមានឆន្ទៈរួមជាមួយរដ្ឋសមាជិកនានាទាំងអស់ក្នុងការអនុវត្តគំនិតឯកភាពរួមរបស់មេដឹកនាំយ៉ាងម៉ត់ចត់ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម អភិវឌ្ឍន៍នូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ខិតខំដើម្បីបង្កើតនូវសមិទ្ធផលកាន់តែច្រើន និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS ឱ្យទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស