ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនសហរដ្ឋអាមេរិកលុបចោលផែនការលក់អាវុធយោធាចំពោះតៃវ៉ាន់ជុំថ្មីមួយ
2022-06-10 15:51:19cri
Share with:

ទាក់ទិននឹងការដែលសហរដ្ឋអាមេរិកប្រកាសផែនការលក់អាវុធយោធាចំពោះតៃវ៉ាន់ជុំថ្មីមួយ  លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងខណៈពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៩ខែមិថុនាថា  ការដែលសហរដ្ឋអាមេរិកលក់អាវុធយោធាចំពោះតំបន់តៃវ៉ាន់បានរំលោភយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ប្រទេសចិនតែមួយនិងបទប្បញ្ញត្តិសេចក្តីប្រកាសរួមចំនួន៣រវាងចិននិងសហរដ្ឋអាមេរិកជាពិសេសបទបញ្ញត្តិសេចក្តីប្រកាសរួមថ្ងៃទី១៧ខែសីហា ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់អធិបតេយ្យភាពនិងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន   ប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ព្រមនិងសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។ ប្រទេសចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាតនិងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះរឿងនេះ  ។សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការលក់អាវុធយោធាចំពោះតៃវ៉ាន់ ក៏ដូចជាទំនាក់ទំនងកិច្ចការយោធារវាងសហរដ្ឋអាមេរិកនិងតំបន់តៃវ៉ាន់ផងដែរ ។ ប្រទេសចិននឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួនយ៉ាងដាច់ខាត៕

អ្នកបកប្រែ:李展精
ប្លុកពិសេស