ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

​ #CCFR Comment#បទវិភាគ៖តើអ្នកនយោបាយជប៉ុនបង្កហេតុដោយប្រថុយប្រថានមានគោលបំណងដ៏អាក្រក់យ៉ាងណា ?
2022-06-10 13:40:21cri
Share with:


      នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានជប៉ុនបានបែកធ្លាយព័ត៌មាន “សំខាន់” ពីរ មួយគឺបានប្រកាសថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងចាប់បញ្ជូនមន្ត្រីស៊ីវិលនៃក្រសួងការពារជាតិជប៉ុនទៅប្រចាំជាអចិន្ត្រៃយ៍នៅតំបន់ចិនតៃវ៉ាន់ ឆាប់បំផុតនៅរដូវក្តៅឆ្នាំនេះ ដើម្បីលើកកម្ពស់សមត្ថភាពប្រមូលព័ត៌មានចារកម្ម ទីពីរ គឺចេញផ្សាយថា ក្រសួងការពារជាតិជប៉ុនគ្រោងនឹងបង្កើតបញ្ជាការដ្ឋានចម្រុះដើម្បីបញ្ជាកងទ័ពជើងគោក សមុទ្រនិងអាកាសដោយឯកភាពគ្នា ដោយយក “ការព្រួយបារម្ភចំពោះតំបន់តៃវ៉ាន់”ធ្វើជាលេស ។

បើសិនជាព័ត៌មានទាំងពីរនេះជាព័ត៌មានពិត នោះព័ត៌មានទាំងពីរនេះជាសញ្ញាដ៏មានគ្រោះថ្នាក់ថ្មីបំផុតដែលជប៉ុនបានបង្ហាញឱ្យឃើញក្នុងបញ្ហាតៃវ៉ាន់ ។

ក្នុងប្រវត្តិសាស្ត្រ ជប៉ុនបានជំពាក់បំណុលយ៉ាងធ្ងន់ធ្ងរចំពោះប្រជាជនចិនក្នុងបញ្ហាតៃវ៉ាន់ ។ កាលពីឆ្នាំ១៨៩៥ ចក្រពតិ្តនិយមជប៉ុនបានទន្រ្ទានកាន់កាប់តំបន់តៃវ៉ាន់និងប្រជុំកោះPeng Hu តាមរយៈសង្គ្រាមឈ្លានពាន ហើយបានអនុវត្តការគ្រប់គ្រងដោយអាណានិគមអស់រយៈពេលពាក់កណ្តាលសតវត្សរ៍ ដោយបានប្រឌិតបទឧក្រិដ្ឋដ៏អាក្រក់ស្មោកគ្រោក ហើយក៏បាននាំមកនូវគ្រោះមហន្តរាយដល់ប្រជាជនតៃវ៉ាន់ផងដែរ ។

    កាលពីឆ្នាំ១៩៧២ ខណៈពេលចិននិងជប៉ុនសម្រេចបាននូវការស្តារទំនាក់ទំនងរវាងចិននិងជប៉ុនឱ្យមានភាពប្រក្រតីឡើងវិញ ជប៉ុនបានសន្យាយ៉ាងច្បាស់លាស់ថា គោរពគោលការណ៍ប្រទេសចិនមួយ ដោះស្រាយបញ្ហាតៃវ៉ាន់ឱ្យបានសមរម្យ ប្រការទាំងនេះក៏ជាលក្ខខណ្ឌសម្រាប់ការស្តារទំនាក់ទំនងរវាងចិននិងជប៉ុនឱ្យមានភាពប្រក្រតីឡើងវិញផងដែរ ។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនយោបាយជប៉ុនមួយចំនួនបានឃុបឃិតជាមួយអាមេរិក តែងតែបង្ករឿងក្នុងបញ្ហាតៃវ៉ាន់ ។ តើនៅពីក្រោយដែលអ្នកនយោបាយជប៉ុនបង្កហេតុដោយប្រថុយប្រថាន ពួកគេមានគោលបំណងអាក្រក់យ៉ាងណា ?

        សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ដោយរងឥទ្ធិពលពីអាមេរិក កម្លាំងពួកស្តាំនិយមរបស់ជប៉ុន និងគំនិតចក្រពត្តិនិយមរបស់វាមិនបានលុបបំបាត់ឱ្យបានជ្រះស្រឡះនោះទេ ។ ក្នុងរយៈពេលជាច្រើនឆ្នាំ ពួកគេបានផ្សព្វផ្សាយយ៉ាងគឃ្លើននូវអ្វីដែលហៅថា “ ការគំរាមកំហែងរបស់ចិន”ក្នុងស្រុកជប៉ុន ឃោសនាបំប៉ោងពីវិបត្តិសន្តិសុខនៅតំបន់ជិតខាង ដើម្បីយកការទាំងនេះធ្វើជាលេស បំបែកបំបាក់ការកំហិតដែលមានចែងក្នុងធម្មនុញ្ញសន្តិភាព ក្នុងន័យដើរផ្លូវចក្រពត្តិនិយាយឡើងវិញ និងសម្រេចបាននូវអនុត្តរភាពនៅអាស៊ី ។

        បច្ចុប្បន្ននេះ អាមេរិកបាននិងកំពុងអនុវត្ត “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” ដើម្បីទប់ស្កាត់ប្រទេសចិន ការនេះធ្វើឱ្យអ្នកនយោបាយជប៉ុនហាក់ដូចជាទទួលបានឱកាស ។ ពួកគេប្រញាប់ប្រញាល់ចង់ដើរតាមយុទ្ធសាស្ត្រនេះ សុខចិត្តធ្វើជាទ័ពស្រួច”របស់អាមេរិកដើម្បីទប់ស្កាត់ប្រទេសចិន ហើយក៏បានខិតខំប្រឹងប្រែងដើម្បីបង្កើតណាតូ "អាស៊ីប៉ាស៊ីហ្វិក"  ជាងនេះទៅទៀត ជប៉ុនចង់បង្កភាពចលាចលនៅអាស៊ីប៉ាស៊ីហ្វិកដោយផ្អែកលើអាមេរិក ដើម្បីកាត់បន្ថយកម្លាំងរារាំងក្នុងដំណើរបន្ធូរកំហិតខាងយោធា ។

       នៅថ្ងៃទី៧ ខែមិថុនា ខណៈពេលជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Takeo Akiba ប្រធានរដ្ឋបាលជាតិការពារសន្តិសុខជាតិជប៉ុន  លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការទូតរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានលើកឡើងថា បញ្ហាតៃវ៉ាន់ជាហានិភ័យធំមួយដែលទំនាក់ទំនងរវាងចិននិងជប៉ុនបាននិងកំពុងប្រឈម ។ ក្នុងបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិននេះ បើសិនជាអ្នកនយោបាយជប៉ុនទទូចឃុបឃិតជាមួយអាមេរិកប្រលែងជាមួយភ្លើង នោះលទ្ធផលរបស់ពួកគេមានតែមួយទេ ពោលគឺ៖អ្នកដែលប្រលែងជាមួយភ្លើងពិតជានឹងត្រូវឆេះដុតខ្លួនឯង ៕

 


 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស