ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នៅខែឧសភា ឆ្នាំ ២០២២ CPI បានធ្លាក់ចុះពីខែមុន ហើយកំណើន PPI បន្តធ្លាក់ចុះ
2022-06-10 17:50:06cri
Share with:

      នៅថ្ងៃទី ១០ ខែមិថុនា រដ្ឋបាលស្ថិតិជាតិចិនបានប្រកាសទិន្នន័យ CPI ជាតិ (គឺសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់) និង PPI (សន្ទស្សន៍តម្លៃអ្នកផលិត) នៅខែឧសភា ឆ្នាំ ២០២២។ ទាក់ទិននឹងទិន្នន័យទាំងនេះ លោកស្រី Dong Lijuan មន្ត្រីស្ថិតិជាន់ខ្ពស់នៃនាយកដ្ឋានទីក្រុងនៃរដ្ឋបាលស្ថិតិជាតិចិនបានធ្វើការបកស្រាយ។

      សូមបញ្ជាក់ថា នៅខែឧសភា ស្ថានភាពនៃការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងក្នុងស្រុកចិនមានភាពកាន់តែប្រសើរឡើង ការផ្គត់ផ្គង់នៃទីផ្សារអ្នកប្រើប្រាស់មានភាពគ្រប់គ្រាន់ជាទូទៅ  CPIបានធ្លាក់ចុះបើប្រៀបធៀបនឹងខែមុន ហើយអត្រាកំណើនមានភាពនឹងនរបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១ ។

      នៅខែឧសភា គ្រប់តំបន់និងស្ថាប័ននានាបានគ្រោងផែនការប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង និងអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដើម្បីធានាដល់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់ឱ្យដំណើរការយ៉ាងរលូន និងមានស្ថិរភាព ។ កំណើននៃ PPIបន្តធ្លាក់ចុះ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស