ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទថ្នាក់រដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោកលើកទី ១២ ជិតនឹងប្រារព្ធឡើង ក្រសួងពាណិជ្ជកម្មចិនបង្ហាញការគាំទ្រចំពោះការអភិវឌ្ឍកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោកដែលវិវឌ្ឍឆ្ពោះទៅកាន់ទិសដៅដ៏ត្រឹមត្រូវ
2022-06-10 14:59:54cri
Share with:

សន្និសីទថ្នាក់រដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោកលើកទី ១២ (MC12) នឹងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែមិថុនា។ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងពាណិជ្ជកម្មចិនដែលបានធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា លោកស្រីអ្នកនាំពាក្យ Shu Jueting បានលើកឡើងថា នៅពេលបច្ចុប្បន្ន សមាជិកនានាបាននិងកំពុងធ្វើការពិគ្រោះយោបល់យ៉ាងញឹកញាប់លើប្រធានបទដូចជាការលើកលែងកម្មសិទ្ធិបញ្ញាសម្រាប់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ការឆ្លើយតបនឹងជំងឺឆ្លង ការឧបត្ថម្ភធនលើវិស័យនេសាទ កសិកម្ម និងសន្តិសុខស្បៀងអាហារជាដើម ព្រមនិងធ្វើការពិភាក្សាអំពីចំណុចសំខាន់នៃការងារនាពេលអនាគតរបស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងអំឡុងពេលកិច្ចប្រជុំ ។

    លោកស្រីបន្តថា ប្រទេសចិននឹងចូលរួមយ៉ាងសកម្មនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោកលើកទី ១២  ព្រមទាំងគាំទ្រការអភិវឌ្ឍកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោកដែលវិវឌ្ឍឆ្ពោះទៅកាន់ទិសដៅដ៏ត្រឹមត្រូវ ដើម្បីធ្វើឱ្យអង្គការពាណិជ្ជកម្មពិភពលោកអាចដើរតួនាទីកាន់តែធំក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមជាសកល និងការជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីការផ្ទុះការរីករាលដាលជំងឺឆ្លង៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស