ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Dai Bing តំណាងរងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិអំពាវនាវឱ្យគាំពារស្ថានការណ៍ទូទៅនៃសន្តិភាពនិងស្ថិរភាពនៅអាហ្វ្រិកកណ្តាល
2022-06-09 16:14:37cri
Share with:

លោក Dai Bing  តំណាងរងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងក្នុងសន្និសីទបើកចំហស្តីពីបញ្ហាអាហ្វ្រិកកណ្តាលនៃក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី៨ខែមិថុនាដោយអំពាវនាវឱ្យគាំពារស្ថានការណ៍ទូទៅនៃសន្តិភាពនិងស្ថិរភាពនៅអាហ្វ្រិកកណ្តាល។

លោក Dai Bing  បានថ្លែងថាការគាំពារសន្តិភាពនិងស្ថិរភាពនៅអាហ្វ្រិកកណ្តាលគឺមានអំណោយផលដល់សន្តិសុខនៅទូទាំងទ្វីបអាហ្វ្រិក។  សហគមន៍អន្តរជាតិនិងការិយាល័យនៃអង្គការសហប្រជាជាតិប្រចាំនៅតំបន់អាហ្វ្រិកកណ្តាលគួរតែគាំទ្រប្រទេសក្នុងតំបន់ឱ្យដោះស្រាយបញ្ហានៃប្រទេសរៀងៗខ្លួនដោយឯករាជ្យនិងម្ចាស់ការ និងដើរតាមផ្លូវអភិវឌ្ឍន៍ដែលស្របតាមស្ថានការណ៍នៃប្រទេសខ្លួន ដោយយោងតាមស្ថានការណ៍ជាក់ស្តែងរបស់ប្រទេសខ្លួន និងតាមរយៈការបង្កើនអភិបាលកិច្ចជាតិនិងការកសាងសមត្ថភាព ។ ប្រទេសចិនប្រកាន់ខ្ជាប់យ៉ាងមុតមាំក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ក្នុងការគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដី  ប្រទេសពាក់ព័ន្ធក្នុងតំបន់គួរតែដោះស្រាយការខ្វែងគំនិតតាមមធ្យោបាយការទូតនិងនយោបាយ ដើម្បីគាំពារសាមគ្គីភាពនិងស្ថិរភាព៕

អ្នកបកប្រែ:李展精
ប្លុកពិសេស