ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អ្នកនយោបាយអាមេរិកគួរតែបកស្រាយឱ្យបានច្បាស់ពីពាក្យកុហកអំពីភូមិភាគស្វយ័តស៊ីនជាំងដែលពួកគេបានប្រឌិត
2022-06-09 09:14:24cri
Share with:

 

តើភូមិភាគស្វយ័តស៊ីនជាំងមានបញ្ហាឬអត់ យើងបានដឹងច្បាស់ណាស់ ប៉ុន្តែការយកបញ្ហាស៊ីនជាំងធ្វើជាលេស ដើម្បីឃោសនាបំប៉ោងពីការបង្ខំឱ្យធ្វើពលកម្ម ការប្រល័យពូជសាសន៍និងវាយប្រហារបញ្ហាសិទ្ធិមនុស្សគឺជាមធ្យោបាយប្រកបដោយប្រសិទ្ធភាពមួយ គោលបំណងចុងក្រោយរបស់វាគឺធ្វើឱ្យរដ្ឋាភិបាលចិនធ្លាក់ក្នុងភក់ជ្រាំទាំងស្រុង ។ ពាក្យសម្តីរបស់អតីតមន្ត្រីការទូតអាមេរិកប្រចាំនៅប្រទេសចិនដែលត្រូវប្រព័ន្ធសារព័ត៌មានបែកធ្លាយនៅពេលថ្មីៗកន្លងទៅនេះ បានកែប្រែការយល់ដឹងរបស់មនុស្សចំពោះខ្សែបន្ទាត់របស់មនុស្សមួយចំនួនរបស់សហរដ្ឋអាមេរិកម្តងទៀត ។

តាមការផ្សាយដំណឹងឱ្យដឹងថា ដើម្បីទទួលការសហការនិងគាំទ្រពីសហគ្រាសអាមេរិក លោកស្រី Sheila Carey អ្នកទទួលខុសត្រូវនិងជាកុងស៊ុលផ្នែកសេដ្ឋកិច្ចនិងនយោបាយនៃអគ្គស្ថានកុងស៊ុលអាមេរិកប្រចាំនៅក្រុង Guangzhou និងលោក Andrew Chira ធ្លាប់បានបកស្រាយពីកលល្បិចស្តីពី ការលេងសន្លឹកបៀស៊ីនជាំងក្នុងពិធីជប់លៀងផ្ទៃក្នុងមួយលើកដែលបើកធ្វើនៅឆ្នាំ២០២១ ។ ពេលនោះ ឥស្សរជនសភាពាណិជ្ជកម្មនៅហ្នឹងកន្លែងសុទ្ធតែបង្ហាញថា នេះពិតជាឆ្កួតហើយ តើការប្រឌិតពាក្យចចាមអារ៉ាមអំពីភូមិភាគស្វយ័តស៊ីនជាំងនឹងនាំមកនូវផលប្រយោជន៍ណាខ្លះដល់ពួកគេ?

ប្រសិនបើដំណឹងនេះជាការពិត នោះអ្នកផងទាំងពួងគឺគ្មានអ្វីត្រូវភ្ញាក់ផ្អើលនោះទេ ពីព្រោះ ភាគីអាមេរិកធ្វើអ៊ីចឹងមិនមែនមានតែមួយលើកនោះទេ ។ចំនៅចុងខែឧសភា ទាក់ទិននឹងរឿងដែលលោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សទៅបំពេញទស្សនកិច្ចនៅប្រទេសចិន សហរដ្ឋអាមេរិកក៏បានបង្កើតរឿងកំប្លែងនយោបាយមួយលើកដែរ ។ មុនពេលបំពេញទស្សនកិច្ច សហរដ្ឋអាមេរិកទាមទារឱ្យលោកស្រីចុះទៅពិនិត្យអង្កេតនៅភូមិភាគស្វយ័តស៊ីនជាំង ប៉ុន្តែនៅពេលជិតទៅបំពេញទស្សនកិច្ច សហរដ្ឋអាមេរិកក៏បានសម្តែងការប្រឆាំង ។ បច្ចុប្បន្ននេះ ដំណើរទស្សនកិច្ចបានបញ្ចប់ហើយ ហើយលោកស្រី Michelle Bachelet បានបង្ហាញយ៉ាងច្បាស់លាស់ថា លោកស្រីបានសំណេះសំណាលនិងផ្លាស់ប្តូរមតិយោបល់ជាមួយឥស្សរជនគ្រប់មជ្ឈដ្ឋានស៊ីនជាំងដោយគ្មានការដាក់កំហិតនិងត្រួតពិនិត្យអីសោះ ប៉ុន្តែក្រសួងការបរទេសអាមេរិកបានមួលបង្កាច់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី Michelle Bachelet បានរងការដាក់កំហិតនិងញុះញង់ ហើយលើបណ្តាញទំនាក់ទំនងសង្គមរបស់អាមេរិកសឹងតែលេចចេញសំឡេងដែលទាមទារឱ្យលោកស្រី Michelle Bachelet លាលែងពីមុខតំណែង ។

ប៉ុន្តែគ្មានពាក្យកុហកណាអាចបិទបាំងនូវការពិតជាក់ស្តែងដែលសង្គមភូមិភាគស្វយ័តស៊ីនជាំងមានសុខសន្តិភាពនិងវិបុលភាព ហើយប្រជាជនមានជីវភាពរស់នៅប្រកបដោយសុភមង្គលនិងប្រកបអាជីវកម្មដោយសប្បាយរីករាយនោះទេ។

តាមទិន្នន័យដែលរដ្ឋបាលភូមិភាគស្វយ័តស៊ីនជាំងបានប្រកាសឱ្យដឹងថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ឱកាសការងារថ្មីនៅតាមទីក្រុងនិងជនបទនៃស៊ីនជាំងមានជាង២សែន៦ម៉ឺន៣ពាន់នាក់ ដែលបានសម្រេច៥៧,១៧ភាគរយនៃគោលដៅចំនួន៤សែន៦ម៉ឺននាក់ពេញមួយឆ្នាំ ។ ប្រជាជនភូមិភាគស៊ីនជាំងជាច្រើនបានលើកឡើងថា ខ្លួនបង្កើតជីវភាពរស់នៅដ៏ល្អបវរតាមរយៈពលកម្ម នៅត្រូវការគេបង្ខំទេ?ភាគីអាមេរិកប្រឌិតពាក្យកុហកតាមទំនើងចិត្ត គ្រាន់តែចង់ទប់ស្កាត់សេដ្ឋកិច្ចរបស់ភូមិភាគស្វយ័តស៊ីនជាំងក្នុងវិស័យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីរារាំងដំណើរទំនើបភាវូបនីយកម្មនៃសង្គមនិងសេដ្ឋកិច្ចស៊ីនជាំង ។

អ្នកផងទាំងពួងមានហេតុផលសង្ស័យថា  សង្គ្រាមប្រឆាំងនឹងភេរវកម្មដែលសហរដ្ឋអាមេរិកបំផុសនោះបណ្តាលឱ្យប្រជាជនមូស្លឹមដ៏ច្រើនរាប់មិនអស់ស្លាប់និងរងរបួស ហេតុអ្វីបានជា យកចិត្តទុកដាក់តែជនជាតិមូស្លឹមនៃភូមិភាគស្វយ័តស៊ីនជាំង?អ្នកនយោបាយអាមេរិកគួរតែបកស្រាយឱ្យបានច្បាស់នូវពាក្យកុហកអំពីភូមិភាគស្វយ័តស៊ីនជាំងដែលពួកគេបានប្រឌិតនេះ!

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស