ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កាណាដាបន្តឃោសនាបំប៉ោងរឿងយន្តហោះយោធាចិននិងកាណាដាប្រឈមគ្នា ក្រសួងការបរទេសចិនដាស់តឿនឱ្យកាណាដាបញ្ឈប់ការធ្វើ"ការទូតមេក្រូ"
2022-06-09 15:45:24cri
Share with:

      តាមការផ្សាយដំណឹងឱ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសកាណាដាបានលើកឡើងជាច្រើនដងដោយសម្គាល់ឃើញថា យន្តហោះយោធាចិនបានរំខានដល់យន្តហោះយោធាកាណាដាដែលកំពុងបំពេញកាតព្វកិច្ចនៃអង្គការសហប្រជាជាតិ ព្រមនិងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់បុគ្គលិកកាណាដា។

      ជុំវិញករណីនេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៨ ខែមិថុនាថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនដែលផ្តល់សិទ្ធិដល់ប្រទេសណាមួយឱ្យយកការឃ្លាំមើលសកម្មភាពល្មើសសេចក្តីសម្រេចចិត្តទៅធ្វើជាលេស ដើម្បីដាក់ពង្រាយកម្លាំងយោធានៅក្នុងដែនសមុទ្រនិងដែនអាកាសក្រោមសមត្ថកិច្ចរបស់ប្រទេសដទៃ ក្នុងចេតនាអនុវត្តសកម្មភាពឃ្លាំមើលនោះឡើយ។ ភាគីកាណាដាដែលអះអាងថា យន្តហោះយោធារបស់ខ្លួនបំពេញកាតព្វកិច្ចរបស់អង្គការសហប្រជាជាតិគឺជាលេសសុទ្ធសាធ ។ ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរាល់សកម្មភាពដែលយកការអនុវត្តសេចក្តីសម្រេចចិត្តណាមួយរបស់អង្គការសហប្រជាជាតិធ្វើជាលេស ដើម្បីបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិនិងអធិបតេយ្យភាពរបស់ប្រទេសចិន ។ ប្រទេសចិនដាស់តឿនកាណាដាម្តងទៀតឱ្យគោរពការពិតដ៏សត្យានុម័ត បញ្ឈប់ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការធ្វើ “ការទូតមេក្រូ” ហើយងាកមកធ្វើរឿងណាដែលមានអំណោយផលដល់ការជំរុញការស្តារទំនាក់ទំនងរវាងចិននិងកាណាដាឱ្យមានប្រក្រតីភាពឡើងវិញ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស