ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីរ៉ង់សម្រេចបិទកាមេរ៉ាឃ្លាំមើលចំនួន ២ គ្រឿងរបស់អង្គការថាមពលបរមាណូអន្តរជាតិនៅក្នុងសំណង់នុយក្លេអ៊ែរអ៊ីរ៉ង់
2022-06-09 15:47:43cri
Share with:

  កាលពីថ្ងៃទី ៨ ខែមិថុនា អង្គការថាមពលបរមាណូអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ ដោយសម្រេចបិទកាមេរ៉ាឃ្លាំមើលចំនួន ២ គ្រឿងដែលបានបំពាក់ដោយអង្គការថាមពលបរមាណូអន្តរជាតិនៅក្នុងសំណង់នុយក្លេអ៊ែរអ៊ីរ៉ង់ចាប់ពីថ្ងៃដដែលនោះតទៅ។

សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា  អង្គការថាមពលបរមាណូអ៊ីរ៉ង់បានអនុវត្តវិធានការនេះគឺដើម្បីឆ្លើយតបទៅនឹង "អំពើខុសច្បាប់" របស់អង្គការថាមពលបរមាណូអន្តរជាតិ។ កន្លងមក អ៊ីរ៉ង់បានសហការយ៉ាងទូលំទូលាយជាមួយអង្គការថាមពលបរមាណូអន្តរជាតិ ប៉ុន្តែអង្គការថាមពលបរមាណូអន្តរជាតិមិនត្រឹមតែមិនសរសើរពីឥរិយាបថសហការរបស់អ៊ីរ៉ង់នោះទេ ប៉ុន្តែបែរជាសម្គាល់ថាកិច្ចសហប្រតិបត្តិការទាំងនេះជាទំនួលខុសត្រូវរបស់អ៊ីរ៉ង់ទៅវិញ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស