ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីហ្វីលីពីនជាប់ឆ្នោតរំពឹងថា កិច្ចសហប្រតិបត្តិការហ្វីលីពីននិងចិននឹងអាចឈានឡើងដល់កម្រិតថ្មី
2022-06-09 15:54:16cri
Share with:

លោក Marcos ប្រធានាធិបតីហ្វីលីពីនជាប់ឆ្នោតបានអញ្ជើញចូលរួមសកម្មភាពអបអរសាទរទិវាមិត្តភាពហ្វីលីពីន-ចិនកាលពីថ្ងៃទី ៨ ខែមិថុនា ព្រមទាំងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូដោយរំពឹងទុកអាចបន្តពង្រឹងនិងពង្រីកមិត្តភាពរវាងប្រទេសទាំងពីរ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត។

លោក Marcos បានថ្លែងថា មិត្តភាពរវាងហ្វីលីពីននិងចិនមានប្រវត្តិសាស្ត្រជាងមួយពាន់ឆ្នាំ មកហើយ ដែលនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជននៃប្រទេសទាំងពីរចាប់ពីវិស័យពាណិជ្ជកម្ម សិល្បៈ វប្បធម៌ កីឡា ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ រហូតដល់បង្កើតឱកាសការងារសម្រាប់ប្រជាជនហ្វីលីពីន និងការជួយគ្នាទៅវិញទៅមកក្នុងអំឡុងពេលរីករាលដាលនៃជំងឺឆ្លង ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ ។ "នៅពេលខាងមុខ យើងនឹងបន្តពង្រឹងនិងពង្រីកមិត្តភាពដែលយើងបានពូនជ្រំឡើងជាមួយគ្នាក្នុងរយៈពេលជាច្រើនឆ្នាំមក ហើយខ្ញុំមានការរំពឹងទុកខ្លាំងចំពោះទំនាក់ទំនងការទូតហ្វីលីពីន-ចិន ព្រមទាំងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ" ។

 

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស