ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ជានិច្ចកាលប្រទេសចិនបាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការផ្តល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសស្រីលង្កា
2022-06-09 15:53:07cri
Share with:

  ទាក់ទិននឹងសភាពការណ៍បច្ចុប្បន្ននៃប្រទេសស្រីលង្កា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ៨ ខែមិថុនាថា ក្នុងនាមជាប្រទេសជិតខាងដ៏មេត្រីភាពជាប្រពៃណី ប្រទេសចិនតែងតែតាមដាននិងយកចិត្តទុកដាក់ចំពោះការលំបាកនិងបញ្ហាប្រឈមដែលស្រីលង្កាកំពុងជួបប្រទះ ព្រមទាំងមានចំណាប់អារម្មណ៍ដូចគ្នានឹងស្រីលង្កាដែរ ។ ប្រទេសចិនបាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាពជាប់រហូតមកក្នុងការផ្តល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសស្រីលង្កា ។ក្នុងមួយរយៈពេលកន្លងមក ប្រទេសចិនបានប្រកាសផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ៥រយលានយាន់ប្រាក់ចិនដល់ស្រីលង្កា។ ជំនួយជាឱសថលើកដំបូងបានដឹកទៅដល់ប្រទេសស្រីលង្កា ហើយជំនួយជាអង្ករលើកដំបូងកំពុងដឹកជញ្ជូនទៅកាន់ស្រីលង្កាផងដែរ។ ក្រៅពីនេះ ប្រទេសចិនក៏បានផ្តល់ជំនួយចម្រុះដើម្បីជាប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជនស្រីលង្កា តាមរយៈទម្រង់ផ្សេងៗដូចជាអង្គការមិត្តភាពនៅតំបន់មូលដ្ឋាននិងរដ្ឋាភិបាលជាដើម ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស