ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនបានចុះទៅត្រួតពិនិត្យការងារនៅក្រុង Meishan ខេត្តSichuan
2022-06-09 08:29:39cri
Share with:




      ថ្ងៃទី៨ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅក្រុង Meishan ខេត្ត Sichuanប្រទេសចិន។ លោកបានទៅដល់ភូមិ Yongfeng និងសារមន្ទីរSansuci ដែលស្ថិតនៅឃុំ Yonghe ខ័ណ្ឌDongpo ដើម្បីស្វែងយល់ពីសភាពការណ៍កសាងដីស្រែតាមស្តង់ដារខ្ពស់ ការបង្កើនការផលិតស្បៀងអាហារ ការជំរុញការអភិវឌ្ឍជនបទ  ការបង្ការការពារជំងឺឆ្លង ការការពារបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ជាដើម។

 

      គួរបញ្ជាក់ថា  Sansuci ជាគេហដ្ឋានចាស់របស់លោក Su Xun លោក Su Shi និងលោក SuChe ដែលសុទ្ធតែជាកវីល្បីឈ្មោះនៃរាជ្ជកាល Beisong បុរាណចិន ឥឡូវបានក្លាយជាសារមន្ទីរវប្បធម៌។  លោក Xi Jinping តែងដកស្រង់ឃ្លាកំណាព្យល្បីរបស់លោកSu DongpoSushiដូចជា «ប្រកាន់ខ្ជាប់បំណងដើមជាប់ជានិច្ចកុំប្រែប្រួល»  «ដើម្បីបម្រើប្រទេស កុំបង្កហេតុ ក៏មិនខ្លាចដែរ»ជាដើម។  វប្បធម៌ Sansu បានក្លាយជាចំណែកសំខាន់មួយនៃទ្រព្យសម្បត្តិស្មារតីនិងបេតិកភណ្ឌវប្បធម៌របស់ប្រជាជាតចិន ដែលបានជះឥទ្ធិពលរហូតដល់សព្វថ្ងៃនេះ។

 

       ភូមិ Yongfeng ឥឡូវមានមនុស្សចំនួន៥១៧៦ នាក់ ប្រាក់ចំណូលដែលអាចប្រើប្រាស់បានសម្រាប់កសិករភូមិនេះ ជាម្យមក្នុងមនុស្សម្នាក់ៗគឺ ២,៨ ម៉ឺនយាន់ប្រាក់ចិន។ បច្ចុប្បន្នអត្រាផ្ទេរដីស្រីនៃភូមិនេះមានដល់ទៅជាង ៩៦% សុទ្ធតែបម្រើការផលិតស្បៀងអាហារ។  ដីស្រែស្តង់ដារខ្ពស់ក្នុងភូមិមានទំហំលើសពី២០៦ ហិកតា  ក្នុងនោះការដាំដុះទ្រង់ទ្រាយធំមានទំហំ ១០០ ហិកតា  ភូមិនេះជាមូលដ្ឋានសាកល្បងដាំស្រូវទឹកប្រភេទថ្មីនិងបច្ចេកទេសដាំដុះថ្មីនៃខេត្ត Sichuan  ហើយសម្រេចការធ្វើយន្តូបនីយកម្មលើវិស័យផលិតស្រូវទឹកទាំងការភ្ជួរដី ការដាំដុះ និងការប្រមូលផលដំបូងគេនៅខេត្ត Sichuan  ៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស