ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិន៖ ការដាក់សម្ពាធមិនអាចជួយដោះស្រាយបញ្ហាបានទេ អាមេរិកគួរតែឆ្លើយតបយ៉ាងសកម្មចំពោះការយកចិត្តទុកដាក់ដែលសមហេតុផលស្របច្បាប់របស់អ៊ីរ៉ង់
2022-06-09 15:48:28cri
Share with:

      នៅថ្ងៃទី ៨ ខែមិថុនា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិដែលធ្វើឡើងនៅទីក្រុងវីយែន រដ្ឋធានីនៃប្រទេសអូទ្រីស សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានជំរុញឱ្យអនុម័តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សានេះស្តីពីបញ្ហាធានាដល់ការឃ្លាំមើលចំពោះអ៊ីរ៉ង់ ប្រទេសចិនបានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចចិត្តនេះ។ លោក Wang Chang តំណាងចិននិងជាមន្រ្តីជាន់ខ្ពស់នៃគណៈប្រតិភូចិនប្រចាំជាអចិន្រ្តៃយ៍នៅអង្គការសហប្រជាជាតិនៅទីក្រុងវីយែនបានធ្វើអធិប្បាយអំពីជំហររបស់ប្រទេសចិន។

      លោក Wang Chang បានសង្កត់ធ្ងន់ថា ប្រទេសចិនប្រឆាំងនឹងប្រទេសពាក់ព័ន្ធដែលជំរុញឱ្យក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិអនុម័តសេចក្តីសម្រេចចិត្តដើម្បីដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់។ការពិតបានបញ្ជាក់ម្តងហើយម្តងទៀតថាការដាក់សម្ពាធនឹងមិនអាចជួយដោះស្រាយបញ្ហាបានទេ តែវានឹងធ្វើឱ្យមានជម្លោះកាន់តែខ្លាំង និងធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរថែមទៀត៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស