ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំពាក់ព័ន្ធមួយចំនួននៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ ប្រទេសចិនរំពឹងទុកការឈានដល់គំនិតឯកភាពរួមលើកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពរវាងប្រទេសក្នុងតំបន់
2022-06-08 15:33:50cri
Share with:


              

លោក Zhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើបទបង្ហាញអំពីកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាដែលជិតនឹងបើកធ្វើនាពេលខាងមុខក្នុងសន្និសីទសារព័ត៌មានជាប្រចាំដើម្បីឆ្លើយសំណួរពាក់ព័ន្ធកាលពីថ្ងៃទី៧ខែមិថុនា

យោងតាមការលើកឡើងរបស់លោក Zhao Lijianឱ្យដឹងថា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែមិថុនា កិច្ចប្រជុំនៃមន្ត្រីជាន់ខ្ពស់អាស៊ាននិងចិន ជប៉ុន និងកូរ៉េខាងត្បូង កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាននឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំពាក់ព័ន្ធនេះនឹងពិភាក្សាអំពីការអនុវត្តសមិទ្ធផលនៃកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន និងការអភិវឌ្ឍនាពេលអនាគតនៃយន្តការពាក់ព័ន្ធ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលយកចិត្តទុកដាក់រួម លោក Wu Jianghao ឧបការីរដ្ឋមន្ត្រីការបរទេសចិន នឹងចូលរួមកិច្ចប្រជុំទាំងនេះ។

អ្នកបកប្រែ:马小青
ប្លុកពិសេស