ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តើកូរ៉េខាងជើងកំពុងត្រៀមធ្វើតេស្តនុយក្លេអ៊ែរឬ? ក្រសួងការបរទេសចិនរំពឹងថាភាគីពាក់ព័ន្ធអាចដើរស្របតាមទិសដៅតែមួយ
2022-06-08 16:28:01cri
Share with:

កាលពីថ្ងៃទី ៦ ខែមិថុនា អគ្គលេខាធិការអង្គការថាមពលបរមាណូអន្តរជាតិបានថ្លែងថា បានរកឃើញតម្រុយថាកូរ៉េខាងជើងកំពុងត្រៀមធ្វើតេស្តនុយក្លេអ៊ែរ។ ជុំវិញករណីនេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៧ ខែមិថុនាថា ការគាំពារសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងការសម្រេចឱ្យបាននូវការគ្មានអាវុធនុយក្លែអ៊ែរនៅឧបទ្វីបកូរ៉េ គឺជាផលប្រយោជន៍រួមរបស់ភាគីពាក់ព័ន្ធ និងសហគមន៍អន្តរជាតិ។ ប្រទេសចិនរំពឹងថាភាគីពាក់ព័ន្ធអាចដើរស្របតាមទិសដៅតែមួយ និងរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េតាមវិធីនយោបាយ។

ក្រៅពីនេះ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានអះអាងនៅថ្ងៃទី ៦ ខែមិថុនាថា សហរដ្ឋអាមេរិកបានស្វែងរកឱកាសដើម្បីធ្វើកិច្ចសន្ទនា និងប្រាស្រ័យទាក់ទងជាមួយកូរ៉េខាងជើង ប្រសិនបើទម្លាក់ទំនួលខុសត្រូវទៅឱ្យអាមេរិកថាមិនធ្វើកិច្ចសន្ទនា និងមិនប្រាស្រ័យទាក់ទង នោះវាគឺជាទង្វើមិនយល់ពីស្ថានការណ៍ពិតប្រាកដនិងផ្សព្វផ្សាយពាក្យភូតកុហក។ ទាក់ទិននឹងរឿងនេះ លោក Zhao Lijian បានឆ្លើយតបថា បញ្ហាគន្លឹះនៃស្ថានការណ៍នៅឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្ននេះគឺសហរដ្ឋអាមេរិកមិនបានគិតពិចារណាពីការយកចិត្តទុកដាក់ស្របច្បាប់ និងសមហេតុផលរបស់កូរ៉េខាងជើង។ សហរដ្ឋអាមេរិកគួរតែបង្ហាញពីសុទ្ធចិត្ត និងអនុវត្តវិធានការជាក់ស្តែង៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស