ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-06-08 17:14:42cri
Share with:

លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Takeo Akiba ប្រធានទីភ្នាក់ងារការពារសន្តិសុខជាតិជប៉ុន។

លោក Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានជួបពិភាក្សាការងារជាមួយលោកWangYi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន។

កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានឹងប្រារព្ធធ្វើ  ប្រទេសចិនរំពឹងទុកអាចប្រមូលផ្តុំគំនិតឯកភាពស្តីពីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរបស់ប្រទេសក្នុងតំបន់។

ក្រសួងការបរទេសចិនបង្ហាញថា មុនពេលបណ្តាភាគីនានាឈានដល់គំនិតឯកភាពគ្នា សហរដ្ឋអាមេរិក អង់គ្លេសនិងអូស្រ្តាលីមិនគួរចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការផ្នែកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនោះទេ។

ទំហំរូបិយបណ្ណបម្រុងរបស់ប្រទេសចិននៅចុងខែឧសភានេះមានចំនួន៣,១២៧៨ ទ្រីលានដុល្លារអាមេរិក  កើនឡើង ៨១០០ លានដុល្លារអាមេរិកបើប្រៀបធៀបនឹងចុងខែមេសា។

លោក Korosi មន្រ្តីការទូតហុងគ្រីជាប់ឆ្នោតជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧។

លោកZelensky ប្រធានាធិបតីអ៊ុយក្រែនថ្លែងថា ប្រទេសអ៊ុយក្រែននឹងផ្អាកការនាំចេញឧស្ម័នធម្មជាតិនិងធ្យូងថ្មដើម្បីបំពេញតម្រូវផ្គត់ផ្គង់ក្នុងស្រុក។

ព្រះចៅស៊ុលតង់នៃប្រទេសប្រ៊ុយណេកែទម្រង់គណៈរដ្ឋមន្រ្តី ដោយតែងតាំងរដ្ឋមន្រ្តីស្រ្តីរូបដំបូង។

អ្នកបកប្រែ:李展精
ប្លុកពិសេស